Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​ណែនាំ​ឱ្យ​បន្ថែម​ភូមិសាស្ត្រ​ដកការ​ពាក់ម៉ាស់​ ខណៈ​អត្រាឆ្លងជំងឺកូវីដ​ស្ថិតក្នុង​កម្រិតទាប

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានប្រសាសន៍​នៅថ្ងៃទី​ ២៥ ខែមេសា​ ២០២២​ នេះ​ថា ​សម្ដេចចង់​ឱ្យមាន​ការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់​ នៅតាមទីធ្លាសាធារណៈ​ ក៏ប៉ុន្តែ​តម្រូវ​​ឱ្យពាក់ម៉ាសនៅតាមទីកន្លែងបិទជិត ខណៈអត្រាឆ្លងស្ថិតនៅ​ក្នុងកម្រិតទាប​នាពេលបច្ចុប្បន្ននេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ក្នុង​ពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ១ លានដូស (១ ០៥៦ ០០០) របស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បញ្ហានេះយើងមិន​ត្រូវមើលឃើញតែបញ្ហាសុខភាព​តែមួយមុខនោះទេ ត្រូវមើលឱ្យឃើញនូវបញ្ហាសេដ្ឋកិច្ចសង្គម ការពាក់ម៉ាស់គឺជាការតម្រូវ​ឱ្យប្រ​ជា​ពលរដ្ឋ ចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោអាវឱ្យកូនចៅពាក់ទេ ប៉ុន្តែត្រូវទិញម៉ាស់​ដើម្បី​យកមករក្សាទុក ដើម្បីពាក់ម៉ាស់ជាកាតព្វកិច្ច”។

សម្ដេចតេជោ បញ្ជាក់ថា ក្នុងមួយថ្ងៃយើងគិតថា​ក្នុងប្រទេសចាយតែ ១០ ម៉ឺនដុល្លារ អញ្ចឹងក្នុង១ ខែយើងក៏ត្រូវចាយអស់ ៣ លានដុល្លារ។

តាមប្រសាសន៍របស់សម្ដេចចង់បានឱ្យគ្រប់ភូមិសាស្ត្រទាំងអស់គឺទុកឱ្យប្រជាជនជាអ្នកសម្រេច​ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ក្នុងពេលដែលនៅក្រៅអាគារ នៅកន្លែងទីធ្លាសាធារណៈ ដូចជាការធ្វើដំណើរ​តាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ។ ប៉ុន្តែនៅពេលដែលចូលកន្លែងបិទជិត ដូចជានៅអាគាររដ្ឋាភិបាលនៅទីកន្លែងធ្វើការ នៅតាមក្រុមហ៊ុនមានម៉ាស៊ីនត្រជាក់គួគម្បីតម្រូវឱ្យមានការពាក់ម៉ាស់។ ការធ្វើបែបនេះ នឹងជួយដល់ការសន្សំសំចៃ​របស់ក្រុមគ្រួសារនីមួយៗ និងសង្គមជាតិ។

តែយ៉ាងណាសម្ដេចក៏រង់ចាំទទួលយកលទ្ធផលនៃការប្រជុំនៅល្ងាចថ្ងៃទី ២៥ មេសានេះ ដែលសម្ដេចបានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ មុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំ លើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះកម្ពុជាមានអត្រាឆ្លងស្ថិតក្នុងកម្រិតទាបគឺត្រឹមតែ១២ករណីតែប៉ុណ្ណោះ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំគឺនៅក្រោម២០នាក់រហូតមក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម