Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ត្រៀមសម្រេចដកវិធានការពាក់ម៉ាស់ ក្រោយប្រជុំល្ងាចនេះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រង់ចាំលទ្ធផលសម្រេចនៃកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធនៅល្ងាចនេះស្ដីពី ការដកវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅកន្លែងដែលមានបន្ទប់បិទជិតវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច សង្គម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ប្រទេសមួយចំនួន បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង។ តើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្រ្ត (លើកលែងការពាក់ម៉ាស់) ហើយការថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំនៅល្ងាចនេះ”។

សម្តេចមានប្រសាសន៍បញ្ជាក់ថា៖ “អ្វីដែលជាគំនិតរបស់ខ្ញុំ គឺគ្រប់ភូមិសាស្រ្តទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអគារ នៅទីកន្លែងសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែនៅពេលនៅកន្លែងបិទជិតដូចជានៅអគារដ្ឋាភិបាល នៅទីកន្លែងធ្វើការ តាមក្រុមហ៊ុនដែលមានម៉ាស៊ីនត្រជាក់ យើងគួរតម្រូវឱ្យមានការពាក់ម៉ាស់”។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានពេលនេះ គឺជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ច ដែលកូនសិស្សសាលាក៏អាចដកម៉ាស់ ប៉ុន្តែបន្តរក្សាគម្លាត ដែលការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ទោះជាយ៉ាងនេះក្តីសម្តេចបញ្ជាក់ថា ការពាក់ម៉ាសនឹងវិលត្រឡប់មកវិញ បើមានករណីឆ្លងកើនឡើងវិញ”។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើក្នុង១ថ្ងៃ យើងចាយត្រឹមតែ ១០ ម៉ឺនដុល្លារ អ៊ីចឹងក្នុង១ខែយើងចាយអស់ ៣ លានដុល្លារ។ ការបង្ហាញពីការបន្ធូរបន្ថយវិធានការ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងនៅកម្ពុជា មានកម្រិតទាបបំផុត បន្ទាប់ពីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលអាកខានរយៈពេល ២ ថ្ងៃ កន្លងទៅនេះ ដោយពលរដ្ឋលេងកម្សាន្តដោយមិនមានការពាក់ម៉ាស់ និងរក្សាគម្លាតនោះទេ។ ករណីនេះបានកើតឡើងដោយសារភាពស៊ាំក្នុងសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានចេញសារសម្លេងពិសេស ស្តីពីការសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម