Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ​អំពាវនាវ​ឱ្យ​កម្មករ​កម្មការិនី​ បន្តគាំទ្រ​ការដឹកនាំ​របស់​សម្ដេចតេជោ ​និង​បោះឆ្នោត​គាំទ្រជូនគណបក្ស​ប្រជាជនកម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ​ ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងបាវិត នៅព្រឹក​ថ្ងៃទី​ ២៥ ខែមេសា​ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល​ជាមួយក្រុមការងារ​នៃសម្ព័ន្ធគ្រូពេទ្យ​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការនីស្ថិតក្នុង​តំបន់សេដ្ឋកិច្ច​ពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្ត​ផ្ការីករបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក ហេង សុខគង់ ប្រធាន ស.គ.ស.ស.យ.ក តំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន និងរដ្ឋបាលក្រុងបាវិត។

លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន និងរដ្ឋបាលក្រុងបាវិត​មានប្រ​សាសន៍​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងសម្តែងនូវការដឹងគុណជូនចំពោះ​ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការនីក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ ស.គ.ស.ស.យ.ក​ ចាក់វ៉ាក់សាំងដូសជម្រុញដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ លោកបានស្នើសុំឲ្យកម្មករ-កម្មការនីទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមរោងចក្រដែលខ្លួនកំពុងធ្វើការ តាមការរៀបចំរបស់ក្រុមគ្រូពេទ្យ ដើម្បីឲ្យយុទ្ធនា​ការនេះ​ទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតជូន​ដល់គណបក្ស​ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការនី ក្នុងការ​ធានា​ឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចំរើនសង្គមជាតិ តាមរយៈ​ការបំ​ពេញការងារ​នៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀត សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុ​ភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើត​ឲ្យមានសន្តិភាពពេញលេញទូទាំងប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាពិសេសថ្មីៗ​នេះប្រឈមមុខនឹងជំងឺដ៏កាចសហាវកូវីដ-១៩ សម្តេចតេជោ បានរិះរកគ្រប់មធ្យោបាយ​ដើម្បីស្វែង​រកនូវវ៉ាក់សាំងបង្ការកូវីដចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាវ៉ាក់សាំងជីវិត ដើម្បីឲ្យរួច​ផុតពីការបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់​សម្តេច​តេជោ បានធ្វើឲ្យពិភពលោកទទួលស្គាល់ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹង​ប្រែងរាជ​រដ្ឋាភិបាលកម្ពុជា និងលទ្ធផលទទួលបានប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង និងបាន​ធ្វើឲ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពឡើងវិញ។

ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបង​ប្អូនប្រជា​ពល​រដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹក​នាំរបស់​សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម