ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន៖ គ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកគ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និង អភិវឌ្ឍវិស័យអប់រំ។
ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ និងធានានិរន្តរភាពនៃការសិក្សាដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តថា៖ “យើងទាំងអស់គ្នាក៏ទទួលស្គាល់ថា គ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំផងដែរ ដោយសារតែគ្រូបង្រៀន បានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវ ទាំងផ្នែកចំណេះដឹង ជំនាញឌីជីថល និងវិធីសាស្ត្របង្រៀនថ្មីៗ តួយ៉ាងការខិតខំបង្រៀនពីចម្ងាយ ដើម្បីឱ្យសិស្សអាចរៀនសូត្រពីផ្ទះ ឬក្នុងករណីខ្លះ គ្រូបង្រៀនត្រូវធ្វើដំណើរទៅភូមិជនបទ និងបង្កើតជាក្រុមតូចៗ សិស្សអាចបន្តការសិក្សា ក្នុងអំឡុងពេលនៃការផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្ន”។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន គឺជាកត្តាគន្លឹះមួយទៀត ដែលនាំទៅរកភាពជោគជ័យក្នុងការផ្ដល់សេវាអប់រំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពនៅគ្រប់កាលៈទេសៈ។ គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ និង គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀន ដល់សិស្ស-និស្សិត ឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់អនាគត។
ជាមួយគ្នានេះ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សាលារៀនត្រូវធានាឱ្យបាននូវបរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព អនុវត្តកម្មវិធីសិក្សាបង្រួញ និង អាចបត់បែនបាន ប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ការបង្រៀន និង ការរៀន ព្រមទាំងកែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានការទទួលខុសត្រូវ ចំពោះឪពុកម្តាយសិស្ស និងសហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើក ទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន និងការផ្ដល់ការគាំទ្រ សម្រាប់បរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៥ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក