ព័ត៌មានជាតិ
អូស្ត្រាលី នឹងសិក្សាបន្ថែម ទៅលើទីក្រុងវៃឆ្លាត សម្រាប់រាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) លើកឡើងថា អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវៃឆ្លាតសម្រាប់រាជធានីភ្នំពេញ។

លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ប៉ាប្លូ កាង បានលើកឡើងថា អូស្ត្រាលី បានសម្ដែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងលោកលើកឡើងថា អូស្ត្រាលីនឹងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវៃយឆ្លាតសម្រាប់រាជធានីភ្នំពេញ។

បន្ថែមពីនេះ លោកប៉ាប្លូ កាង បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសហការជាមួយ ស្ថានទូតអូស្ត្រាលី ឱ្យកាន់តែប្រសើរបន្ថែមទៀត ខណៈកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង ៧០ ឆ្នាំមកហើយ។

លោក ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សា ការរៀបចំនៅទីក្រុងវៃឆ្លាត សម្រាប់រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា អតីតអគ្គមេបញ្ជាការ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) លោក ឧត្តមសេនីយ៍ឯក John Murray Sanderson AC និងភរិយា លោកស្រី Lorraine Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ២ ឧសភា ដើម្បីអបអរខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា។ ពាក់ព័ន្ធនឹងអ៊ុនតាក់នេះ លោកឃួង ស្រេង បានសម្ដែងនូវការអរគុណចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយ ក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដសម្រាប់ប្រទេសកម្ពុជានោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ