ព័ត៌មានជាតិ
លោក ម៉ៅ ធនិន អំពាវនាវឲ្យសកម្មជនបក្សប្រជាជនកម្ពុជា ចូលរួមទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គមរបស់ពួកអមិត្ត
លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានលើកឡើងថា តាមការសង្កេតជាក់ស្តែង នៅក្នុងមូលដ្ឋានខេត្តកំពត ក៏ដូចជាទូទាំងប្រទេស នៅសេសសល់បក្សពួកក្រុមអមិត្ត ហើយរដូវកាលបោះឆ្នោតខិតជិតមកដល់ ក្រុមនេះនឹងធ្វើសកម្មភាពជាក់ជាមិនខាន ពិសេសការបង្ហោះព័ត៌មានបំពុលសង្គម។ លោក ម៉ៅ ធនិន បានអំពាវនាវដល់សកម្មជន យុវជនគណបក្ស ត្រូវនាំគ្នាចូលរួមទប់ស្កាត់ បំភ្លឺ និងវាយបកឲ្យមានប្រសិទ្ធភាព។
មានប្រសាសន៍ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ស្ដីពី “ការគ្រប់គ្រង និងការឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព” ធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ លោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ ២០២២ និង ២០២៣នេះ ជាឆ្នាំដែលកំដៅនយោបាយ អាចនឹងកើនឡើងតាមរូបភាពផ្សេងៗ ពីក្រុមពួកអមិត្ត ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ជាពិសេសការបង្ហោះព័ត៌មានបំពុលសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមនានាក្នុងយុគសម័យឌីជីថល។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ឲ្យខាងតែបាន នូវរាល់ព័ត៌មានបំភ្លើស បំពុលសង្គមរបស់ពួកគេ។ លោក ម៉ៅ ធនិន បានបន្តថា ទន្ទឹមនឹងការទប់ស្កាត់ សកម្មជនគណបក្សក៏ត្រូវចេះឆ្លើយបំភ្លឺ បកស្រាយ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងចេះវាយបកទៅពួកគេវិញ។ ប៉ុន្តែត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសមាជិកបក្សកាន់អំណាច ដែលមានភាពចាស់ទុំក្នុងរឿងនយោបាយ។
ប្រធានគណបក្សខេត្ត បានជំរុញដល់សកម្មជន យុវជនគណបក្សអស់ ត្រូវក្លាហាន ហ៊ាននិយាយ ហ៊ានថា ហ៊ានវាយបកទៅពួកអមិត្តទាំងនោះ ដោយផ្អែកទៅលើហេតុផល និងភាពជាក់ស្តែងក្នុងសង្គម ព្រោះពួគគេក្រៅតែចេះបំផ្លាញ់ គ្មានចេះធ្វើអ្វីសម្រាប់ប្រជាជន និងសង្គមជាតិទេ។
លោក មឿង គង្គា សមាជិកគណបក្សខេត្ត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានអនុវត្តលើ ៩ ក្រុង ស្រុក រួចមកហើយ សម្រាប់សកម្មជនយុវជនគណបក្ស។ ដោយឡែក វគ្គបណ្ដុះបណ្ដាល ពេលនេះ មានយុវជនគណបក្សមូលដ្ឋាន មកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកសរុបចំនួន៨៩១នាក់ ហើយលោក នេត្រ ភក្រ្តា សមាជិកក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពត ធ្វើជាគ្រូឧទ្ទេស៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ