ព័ត៌មានជាតិ
រំលឹកម្តងទៀត អ្នកចូលហាង Hidden Coffee ផ្លូវ ២០០២ សូមទៅធ្វើតេស្តជាបន្ទាន់
ក្រសួងសុខាភិបាលបានក្រើនរំលឹកអ្នកចូលហាងកាហ្វេ Hidden Coffee នៅផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។ ការក្រើនរំលឹកជាថ្មីនេះ ក្រោយបុរសម្នាក់មានវីរុសកូវីដ ១៩ (មុនពេលរកឃើញមានវិរុសកូវីដ ១៩) បានចូលទៅទទួលទានកាហ្វេនៅទីនោះនៅថ្ងៃ ០៤ ធ្នូ ២០២០ វេលាម៉ោង ១៥ ៣០ នាទី ដល់ម៉ោង ១៦ ០០នាទីរសៀល។
ក្រសួងសុខាភិបាលសូមអំពាវនាវបងប្អូនដែលដឹងខ្លួនពាក់ព័ន្ធ រួសរាន់ទៅធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅផ្ទះឲ្យគ្រប់ ១៤ ថ្ងៃ និងតាមដានសុខភាពឲ្យបានហ្មត់ចត់បំផុត។
ការផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា អាជីវកម្មជាច្រើនត្រូវបិទទ្វារ។ ក្រសួងសុខាភិបាលបានស្រាវជ្រាវរកដានអ្នកពាក់ព័ន្ធដើម្បីធ្វើតេស្ត ការពារការចម្លងចូលក្នុងសហគមន៍។ ប្រមុខរដ្ឋាភិបាលប្រកាសថា ស្ថានភាពការឆ្លងក្នុងសហគមន៍ពេលនេះអាចគ្រប់គ្រងបាន តែមិនទាន់អាចបញ្ចប់នៅឡើយទេ។ ក្រោយផ្ទុះព្រឹត្តិការណ៍ ២៨ វិច្ឆិកា មានអ្នកឆ្លង ៤១ នាក់ ហើយគិតត្រឹមថ្ងៃ ១៧ ធ្នូ ២០២០ អ្នកជាសះស្បើយ ១៣ នាក់បានចាកចេញពីមន្ទីរពេទ្យ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង