ព័ត៌មានជាតិ
នៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ ២នាក់ប៉ុណ្ណោះ ហើយជាលើកដំបូងដែលរាជធានីភ្នំពេញ គ្មានអ្នកឆ្លងសោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ តែ ២ករណីប៉ុណ្ណោះ ហើយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ពុំមានករណីឆ្លងនោះទេ ដែលជាលើកដំបូងហើយក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។
យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងយ៉ាងដូច្នេះថា «ដោយសារកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យប្រទេសយើង មានភាពធូរស្រាល ថ្ងៃនេះនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ត្រឹមតែ ២នាក់ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងនៅក្នុងប្រវត្តិជាង ១ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ ពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កាលពីម្សិល មិញ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះគឺជារឿងដ៏គួរឲ្យត្រេអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រួសារពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្ត នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/04/005-1024x682.jpeg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ចរាចរណ៍៦ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត