Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាព​​ប៉ិ​ន​ប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗ ក្លាហានជឿជាក់ថា ខ្លួនអាចធ្វើបាន។ ប៉ុន្តែយុវជនមិនទាន់បានប្រើប្រាស់ធនធានរបស់ខ្លួន ឲ្យអស់លទ្ធភាពនៅឡើយទេ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្ម​សិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២។ នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យុវជនកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ត្រូវបានការពារដោយច្បាប់ជាតិ និងការពារក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខី ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានឲ្យដឹងបន្តថា ប្រទេសកម្ពុជា រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងក្រសួងចំនួន ១៦ជាសមាជិក គឺជាឱកាសមួយសម្រាប់យុវជនកម្ពុជា ក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រគោលបំណងរបស់យុវជន ក្នុងការកែប្រែក្លាយគំនិតរបស់ខ្លួនឲ្យទៅជាការពិត ដោយបង្កើតចេញផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើតការងារ និងផ្ដល់ឱកាសកាន់តែច្រើនដល់យុវជន ដែលជាធនធានប្រកបដោយគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ទន្ទឹមនឹងនេះ​ ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀត អំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមមាន៖ ច្បាប់ ស្ដីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់, ច្បាប់ ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល, ច្បាប់ ស្ដីពី​ ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម, ច្បាប់ ស្ដីពី ម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ, ច្បាប់ ស្ដីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។

នៅក្នុងសារលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការយល់ដឹងរបស់យុវជនបន្ថែមទៀត ចំពោះច្បាប់កម្មសិទ្ធិបញ្ញា អាចគាំទ្រដល់មហិច្ឆតារបស់យុវជន ក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់តែប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម