ព័ត៌មានជាតិ
លោក សុខ ទូច ៖ បើដាក់ស្លាក ហើយមិនដាក់ធុងសំរាម ឲ្យយកទៅចោលឯណា?
រយៈកាលកន្លងមក ប្រជាជនភាគច្រើនបានលើកឡើងពីបញ្ហាសំរាម ដោយមានការចោលសំរាមតាមទីសាធារណៈ នឹងជាពិសេសលើការគ្រប់គ្រងសំរាមរបស់អាជ្ញាធរ មានតែការហាមឃាត់មិនអោយចោលសំរាម ទាំងខ្វះការរៀបចំធុងសំរាមឲ្យបានគ្រប់ទីកន្លែង។
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកជាចម្ងល់ទាក់ទងទៅនឹងការគ្រប់គ្រងសំរាម។ លោកលើកឡើងយ៉ាងដូច្នេះថា បើដាក់ស្លាកត្រូវតែដាក់ធុងសំរាម ហើយបើមិនដាក់ធុងសំរាមឲ្យយកទៅចោលឯណា?

ថ្លែងនៅក្នុងវេទិកាកិច្ចពិភាក្សាតុមូលស្ដីពីទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ កាលពីថ្ងៃទី២២ មេសា ឆ្នាំ២០២២ លោកបានសង្កត់ធ្ងន់ថា ដើម្បីបញ្ចប់បញ្ហានេះ ត្រូវមានវិធានការ៣យ៉ាងសំខាន ទី១ ត្រូវអប់រំ ទី២ ដាក់ធុងសំរាម និង ទី៣ រៀបចំដាក់កាមេរ៉ាសុវត្តិភាព។ ប្រសិនបើការអនុវត្តការផាកពិន័យមិនមានការអនុវត្តនោះទេ សំរាមនៅតែមានអ្នកចោលដោយគ្មានសណ្ដាប់ធ្នាប់ ហើយកុំដាក់ស្លាកឬការកំណត់លើការពិន័យយកតែនាម គ្មានការអនុវត្តច្បាប់ជាក់ស្ដែង ។

អាជ្ញាធររាជធានីភ្នំពេញបានធ្វើការផ្សព្វផ្សាយ និងក្រើនរំលឹកដល់ពលរដ្ឋលើការទុកដាក់សំរាម និងបានចាប់ផ្តើមអនុវត្តការផាកពិន័យចំពោះអ្នកដែលទុកដាក់សំណល់សំរាមមិនបានត្រឹមត្រូវ។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយកន្លងទៅថា បញ្ហាសំរាមត្រូវអនុវត្តចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ។ លោកបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់ផ្តើមអនុវត្តការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់កាកសំណល់ ដោយមិនបានបែងចែកឲ្យបានត្រឹមត្រូវរវាងសំរាមសើមនិងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោងខុសពេលកំណត់។
ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងសំរាម អាជ្ញាធរបានរៀបចំក្រុមហ៊ុនប្រមូលសំរាមចំនួន ០៣ ដោយបែងចែកគោលដៅទទួលខុសត្រូវក្នុងខណ្ឌទាំង១៤ ធ្វើយ៉ាងណាប្រមូលសំរាមឲ្យបានទាន់ពេលវេលាតាមគ្រប់ច្រកផ្លូវទាំងអស់៕
អត្ថបទ៖ វាសនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ