ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារជំរុញឱ្យជប៉ុនទទួលកម្មសិក្សាការី និងពលករជំនាញខ្មែរទៅធ្វើការឱ្យបានច្រើនបន្ថែមទៀត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើនបន្ថែមទៀតដើម្បីទទួលបានចំណេះ និងជំនាញថ្មីៗយកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ។

លោករដ្ឋមន្ត្រីបានជំរុញបែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យលោក Fumiaki Takahashi ប្រធានសមាគមជប៉ុ កម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគមដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនៅព្រឹថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិត អ៊ិត សំហេង សង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។ លោករដ្ឋមន្ត្រី បានជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើន ពីព្រោះនៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន រឺក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាស របស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា កម្ពុជាមានកិច្ចសហប្រតិបត្តិសម្រាប់កម្មសិក្សាការី និងពលករជំនាញចេញទៅធ្វើការនៅជប៉ុន ដោយសារទីផ្សារនៅជប៉ុន ផ្តល់នូវប្រាក់កម្លាំងពលកម្មខ្ពស់ ដែលអាចទាក់ទាញពលករពីក្រៅប្រទេសនានា។ ម្យ៉ាងទៀត ពលករដែលបានបម្រើការនៅទីនោះ ទទួលបាននូវការអាណិតស្រលាញ់រាប់អានពីអ្នករួមការងារ និងថៅកែរបស់ពួកគេផងដែរ។
លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើងមានច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការវិនិយោគរបស់ជប៉ុនបានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ ខណៈមកដល់បច្ចុប្បន្ន បរិយាកាស និងឱកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយមកកម្ពុជា ក្នុងវិស័យសុខាភិបាល ដោយផ្តល់នូវជំនួយវ៉ាក់សាំងមកដល់ពលរដ្ឋកម្ពុជា ព្រមទាំងវិស័យជាច្រើនទៀតដែលរាជរដ្ឋាភិបាលជប៉ុនបានជួយដល់កម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបទៅកាន់អ្នកវិនិយោគជប៉ុនថា កម្ពុជាបានរៀបចំនូវច្បាប់វិនិយោគថ្មីដើម្បីជួយសម្រួលដល់បរិយាយកាសវិនិយោគនៅកម្ពុជាផងដែរ។
លោក Fumiaki Takahashi បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩ ខាងសមាគមរបស់លោកក៏ធ្លាប់បានដឹកនាំអ្នកវិនិយោគជប៉ុនមកសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាម្តងហើយដែរ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដ-១៩ ធ្វើឲ្យរំខាននូវដំណើរការចង្វាក់ផលិតកម្ម និងវិនិយោគ ទើបខាងសមាគមខកខានមិនបានមកកាន់កម្ពុជា។

លោកមើលឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់ ប្រទេសកម្ពុជាបានទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ។ លោករីករាយដែលបានជួបជាមួយលោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឱកាសវិនិយោគនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណ១,២២លាននាក់បានទៅធ្វើការនៅប្រទេសថៃ ជាង ៤៥,០០០នាក់ នៅកូរ៉េខាងត្បូង ២៣,០២៧នាក់ នៅម៉ាឡេស៊ី ១១,៤៥៣នាក់ នៅជប៉ុន៨២១នាក់ នៅសិង្ហបុរី ៨២១នាក់ នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត៤៣នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ