Connect with us

ព័ត៌មានជាតិ

ទឹក​គ្រឿង​អាហារ​មួយ ​ក្នុង​ចំណោម​អាហារ​ប្រពៃណី​ ជនជាតិ​ខ្មែរ​និយម​ហូប​ត​ជំនាន់​មិន​ដែល​ចោល

បានផុស

នៅ

“ទឹកគ្រឿង” ជា​មុខ​ម្ហូប​ដែល​មាន​ការ​និយម​ដ្បិត​ជា​ម្ហូប​មាន​ឱជារស និង​សម្បូណ៌​ជីវជាតិ​ព្រោះ​ផ្សំ​ពី​ត្រី ហើយ​ទទួលទាន​ជាមួយ​បន្លែ​ស្រស់ៗ​ច្រើនមុខ។

ទឹកគ្រឿងស្ថិត​នៅ​ក្នុង​ចំណោម​ម្ហូប​អាហារ​ប្រពៃណី​ ដែល​ជនជាតិ​ខ្មែរ​និយម​ទទួលទាន​​តាំង​ពី​បុរាណកាល​រហូត​ដល់​បច្ចុប្បន្ន។

កម្ពុជា​ថ្មី​នឹង​បង្ហាញ​ជូន​ពី​របៀប​ធ្វើ​អាហារ​ទឹកគ្រឿង​ ដើម្បី​ស្វែង​យល់​ទាំង​អស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះគ្រឿងផ្សំសម្រាប់ធ្វើទឹកគ្រឿងមិនមានច្រើនឡើយ អ្វីដែលត្រូវការសំខាន់នោះគឺត្រី (ត្រីអាចមានច្រើនប្រភេទតាមចំណូលចិត្ត), ប្រហុក, ក្រូចឆ្មារ, ខ្ទឹមស, ស្ករ, អំបិល, ល្ង ឬ​សណ្តែក​ដី, ជីរ​នាងវង, ជីរណារ, ស្លឹក​ខ្ទឹម និង​ទឹក។

ចំពោះរបៀបធ្វើ គឺដំបូងត្រូវយកត្រីមកស្ងោរ ឬអាំងឲ្យឆ្អិន ឬក៏ប្រើត្រីឆ្អើរក៏បាន ហើយបេះយកឆ្អឹងចេញឲ្យអស់ ទើបយកមកបុក ឬច្របល់ជាមួយគ្រឿងផ្សំ​ផ្សេង​ទៀត​ដូចជា​ខ្ទឹម​ស​ម៉ដ្ត, ស្ករ, អំបិល, ក្រូចឆ្មារ។

ដើម្បីឲ្យកាន់តែមានឱជារស គឺគេយកទឹកដែលស្ងោរត្រី​នោះ​មកលាយ​ជាមួយ ឬបើពុំនោះទេ គេ​អាច​យកទឹកក្តៅ​មក​ប្រើជំនួស​ក៏បាន ហើយ​គេ​យក​ប្រហុក​ដែល​ចំហុយឆ្អិន​មក​ជ្រុំ​យក​តែ​ទឹក​ ប៉ុណ្ណោះ​ដាក់​លាយបញ្ចូលទៀត។ ដើម្បី​ឲ្យរឹត​តែខាប់ គេ​បុក​ល្ងឬសណ្តែកដី​ឆ្អិន​ដាក់ថែមទៀត ហើយ​ហាន់​ជី​និងស្លឹកខ្ទឹម​ជាសរសៃតូចៗ​រោយ​ពីលើ រួច​ភ្លក់​មើលជូរ​ឬ​ប្រៃ​តាម​​ការចូលចិត្ត។

ចំពោះ​អន្លក់ទឹក​គ្រឿងអាចមានច្រើនប្រភេទ​ទៅតាម​ស្រុក​តាមតំបន់ និងចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ហូប។ ជាទូទៅ​មានត្រកួន, ព្រលិត, កញ្ឆែត​ កំពីងពួយ, ត្រសក់​ស្រូវ ឬ​ត្រសក់​ផ្អរ, ស្ពៃ, ស្លឹក​និង​ផ្កា​ស្តៅ, សណ្តែក​កួរ, ត្រូយ​រាំង, ភ្លៅ​កង្កែប ល្ហុង, ត្រឡាច, ននោង, ត្រយូងចេក, ត្រប់, ស្លឹកអង្គារដីជាដើម។ បន្លែ​ទាំងអស់នេះ ខ្លះអាចហូបឆៅ​ក៏​បាន ហើយខ្លះអាច​ស្រុស​ ឬស្ងោរក៏បាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម