Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ណែនាំឲ្យយកចិត្តទុកដាក់បន្ថែមលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បា​នណែនាំឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែន​ការគ្រោងទុកក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបែបនេះ គឺនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែន​ការគ្រោងទុក តែប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ដោយខិតខំកែប្រែតំបន់ ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងការដោះដូរពាណិជ្ជកម្ម។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានជំរុញឲ្យភាគីវៀតណាម ពិនិត្យមើលអ្វីដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើបានរួមគ្នាបន្តទៀត។

នៅក្នុងជំនួបនោះលោក ឌិញ ទៀន ហ្ស៊ង បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យលោក និងប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោក ឌិញ ទៀនហ្ស៊ង បានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីស្ថានភាពកូវីដ -១៩ នៅរដ្ឋធានីហាណូយ ជាមួយស្ថានភាពសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ព្រមទាំងពង្រីកពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបានជោគជ័យលើរាល់សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងរាល់សេចក្ដីសម្រេចទាំងឡាយ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ វិនាទី មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១១ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២២ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

Sokha Hotels

ព័ត៌មានពេញនិយម