Connect with us

ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទម្ងន់ជាង២០០គីឡូ​ក្រាមក្នុងការដ្ឋានមួយកន្លែងក្បែរក្រុងដូនកែវ

បានផុស

នៅ

ការដ្ឋានអាជីវកម្មអាចម៍ដីមួយកន្លែងត្រូវបានគ្រឿងចក្រកាយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់យ៉ាងធំសល់ពីសម័យសង្គ្រាមស្ថិតនៅភូមិត្រពាំងសាលាខាងត្បូង សសង្កាត់រកាក្រៅ ក្រុងដូនកែវ  ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្ចាស់ការដ្ឋានអាចម៍ដីបានរាយការទៅសមត្ថកិច្ចភ្លាមៗចៀសវាងទុកយូរនាំកើតគ្រោះភ័យ។ ស្របពេលនោះកម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC )ក៏ចុះទៅយកគ្រាប់ដែលបានប្រទះឃើញ។

សមត្ថកិច្ចបានបញ្ជាក់ថា នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះម៉ាកMK៨២ ទម្ងន់២២៧គីឡូក្រាម ប្រវែង២,២០ម៉ែត្រ។ បច្ចុប្បន្នក្រោយការចុះពិនិត្យកម្លាំងជំនាញCMAC  បានយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីត្រៀមកំទេចចោលនៅពេលក្រោយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៦ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម