ព័ត៌មានជាតិ
ក្រសួងការងារត្រៀមរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានាចំនួន៨
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនឹងត្រៀមរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានានៅឆ្នាំ២០២២នេះចំនួន៨។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០២២ បានមានប្រសាសន៍ថា វាជាលើកទី៣ហើយដែលកម្ពុជាទទួលកិត្តិយសដ៏ថ្លៃថ្លា និងប្រកបដោយមោទនភាពធ្វើប្រធាននៅក្នុងឆ្នាំ២០២២ នេះ។

ដោយឡែកនៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធចំនួន៨ផងដែរ រួមមាន៖ ១. កិច្ចប្រជុំគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍លើកទី១៥ (15th ACMW) ២.កិច្ចប្រជុំគណៈកម្មការក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន លើកទី១០ (10thAQRFC) ៣. សិក្ខាសាលា និងចងក្រងឯកសារស្តីពី “ឧត្តមានុវត្តន៍ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសហគ្រាសធុនតូច និងមធ្យមកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងការដ្ឋានសំណង់ខ្នាតតូចនៅក្នុងបណ្តាប្រទេសអាស៊ាន”។ ៤. វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៥ (15th AFML) ៥.សិក្ខាសាលាស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) ៦.សន្និសីទរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន លើកទី៤០ (40th CAFEO) ៧. សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ (11th ALIC) និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី២ (2ndALICOM) និង៨. កិច្ចសន្ទនាសង្គមត្រីភាគីថ្នាក់តំបន់អាស៊ាន លើកទី១៣ (13thARTSD)។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាកម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឈានទៅសម្រេចបានសមិទ្ធផលសំខាន់ៗ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ភាពធន់ និងបរិយាបន្ន ក្រោមមូលបទ "អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា" (ASEAN A.C.T.: Addressing Challenges Together)។

ដើម្បីចូលរួមចំណែកគាំទ្រដល់ភាពជាប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២លោករដ្ឋមន្ត្រីបានបន្តទៀតថា សម្រាប់ក្របខ័ណ្ឌវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រសួងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាអាទិភាពគឺការអនុម័តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាថ្ងៃទី១០-១៣ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ