Connect with us

ព័ត៌មានជាតិ

ជាង​ពីរ​ឆ្នាំ​មក​នេះ អ្នកបើកបរ​ម៉ូតូ​នៅ​តែ​បើក​បំពាន​ផ្លូវ​រថយន្ត​លើ​ស្ពាន​ជ្រោយចង្វារ​ទី១

បានផុស

នៅ

ក្រោយ​ពេល​មានការ​ជួសជុល​ដាក់​ឲ្យ​ប្រើប្រាស់​​ស្ពាន​ជ្រោយចង្វា​​ទី ១ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុនឡើងវិញ​ជិត ២ឆ្នាំមកនេះ ​អ្នក​បើកបរ​ម៉ូតូ​មួយ​ចំនួន​នៅតែ​មិន​គោរព​ទៅលើ​គំនូស​បែងចែក​ផ្លូវ​រវាង​ម៉ូតូ និង​រថយន្តដែល​មួយ​ចំនួន​នៅ​តែ​បើកបរ​បំពាន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ។

លោកស្រី ផល្លា អាយុ ៤០ឆ្នាំ ជា​បុគ្គលិក​ថែ​សួន​នៅ​ចំណុច​រង្វង់​មូល​តាម​ព្រហ្ម និង​រស់​នៅ​ជិត​ស្ពាន​ជ្រោយចង្វា​ផ្ទាល់ បាន​សង្កេត​ឃើញ​ថា​ម៉ូតូ​នៅ​តែ​បើក​លើ​ផ្លូវឡាន ដែល​មើល​ទៅ​ខ្វះ​សណ្ដាប់​ធ្លាប់​ទាំង​ដែល​អាជ្ញាធរ​បាន​រៀបចំ​អោយ​មានការ​បែងចែក​គំនូស​ផ្លូវ​រវាង​ម៉ូតូ​និង​រថយន្ត។ ពេល​ដែល ជិះ​ភាគ​ច្រើន​នៅ​ពេល​ព្រឹក​នឹង​ល្ងាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ថែម​ថា ជា​ការ​ពិត​ទៅ​ផ្លូវ​ឡាន​មាន​ការ​កកស្ទះ​ជាង​ផ្លូវ​ម៉ូតូ ប៉ុន្តែ​ម៉ូតូ​នៅ​តែ​មក​ជិះ​នៅ​លើ​គំនូស​ផ្លូវ​រថយន្ត ។

លោក ភក្ដី មាន​អាយុ ៣៣ឆ្នាំ មាន​មុខរបរ​ជា​អ្នក​បើក​កង់​បី (តុកៗ) បាន​លើក​ឡើង​ថា​ ម៉ូតូ១០ មាន ៩​ទៅ​ហើយ​ដែល​បើក​​លើ​គំនូសគន្លង​​ផ្លូវឡាន។ បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ អាចអ្នក​​បើកបរ​ទាំងនោះប្រញាប់ ឬ​ដឹង​ហើយ​នៅ​តែ​បើកបរ​ទាំង​បំពាន។

តាម​ប្រភព​ពី​ប៉ូលិស​ចរាចរណ៍​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ដែល​កំពុង​ឈរជើង​នៅ​ទី​នោះ​ផ្ទាល់បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ចាប់​ដំណើរការ​អោយ​ប្រើប្រាស់​ស្ពាន​ជ្រោយ​ចង្វារ​ទី ១ ឬស្ពានមិត្តភាព​ជប៉ុន​ឡើងវិញ​ជិត​២ឆ្នាំ​ក្រោយ​ពី​ជួសជុល​មកនេះ អាជ្ញាធរ​ក៏​ដូច​ជា​ប្រពន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​លើ​ស្ពាន​អោយ​បាន​ត្រឹមត្រូវ​តាម​គំនូស​បែងចែក​ផ្លូវ រួម​មាន​ទាំង​ការ​ដាក់​ជា​បង្គោល​បែងចែក​ផ្លូវ​ស្រាប់​ទៀត ប៉ុន្តែ​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ។

មាន​ពេល​ខ្លះ​ក៏​មាន​អ្នក​គ្រោះថ្នាក់​ ដោយសារ​មិន​គោរព​ទៅ​លើ​បែងចែក​ផ្លូវ​ដោយ​សារ​ការ​រអិល​ដោយ​សារ​ការ​ឆ្លង​គន្លង។ បើ​ទោះ​បី​ជា​គ្មាន​ការ​ផាក​ពិន័យ​ទៅ​លើ​ការ​បើកបរ​ខុស​គន្លង​ផ្លូវ​លើ​ស្ពាន​ក៏​ដោយ លោក​បាន​សំណូមពរ​​ឲ្យប្រជាពលរដ្ឋ​ត្រូវតែ​ចេះ​បើកបរ​អោយ​បាន​ត្រឹមត្រូវ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន និង​កុំ​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

ស្ពាន​ជ្រោយ​ចង្វារ​ទី១ ឬ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ជប៉ុ​ន បាន​បើក​ឲ្យ​ដំណើ​រការ​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​ផ្អាក​ដើម្បី​ធ្វើ​ការ​ជួស​ជុលដោយ​​បាន​ចំណា​យ​ថវិកា​ជួស​ជុល​​អស់​ប្រមាណ​ ៣០ ​លាន​ដុល្លារ​។

នៅ​លើស្ពាន​ដែលមានប្រវែង​ជាង ៩០០ ម៉ែត្រ​ដែល​កំណត់​ជា​ផ្លូវ​ឯកទិស​នេះ ​ក៏មាន​គូស​​គំនូរ​រូបភាព​ម៉ូតូ​សម្រា​ប់​ផ្លូវ​ម៉ូតូ និង​គំនូររូ​បភាព​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរ​ជើងជា​សញ្ញា​ផងដែរ។ ទោះ​ជាបែ​បណា​ក្ដី គេ​សង្កេត​ឃើញ​អ្នក​បើក​បរ​​ម៉ូតូមួយ​ចំនួន មិន​បាន​គោរព​​ទៅ​តាម​គំនូស​​ស្លាក​សញ្ញា​ចរាចរណ៍​​​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ ដោយនៅតែ​បើក​បំពាន​ដែល​នាំ​ឲ្យកើតមាន​គ្រោះ​ថ្នាក់​ជា​ហូហែរ៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ វិនាទី មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង១ នាទីute មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង៣ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១០ នាទីutes មុន

អង្គការដោះមីនចំនួន៣ធ្វើការរំសាយបុគ្គលិកបន្ទាប់ពីអស់ជំនួយពី USAID

សេចក្ដីជូនដំណឹង១០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម