ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រោងភាពយន្តអាចអនុញ្ញាតឲ្យមនុស្សចូលមើលពេញ ១០០ភាគរយបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យរោងភាពយន្ត អាចអនុញ្ញាតឲ្យមនុស្សចូលមើលពេញ ១០០ភាគរយបាន តែប្រសិនបើជួបបញ្ហាប្រឈមណាមួយ គឺត្រូវចាត់វិធានការបត់បែនទៅតាមនោះ។
ការប្រកាស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២០ -២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរលិខិតស្នើសុំសម្ដេច អនុញ្ញាតឲ្យរោងភាពយន្តទទួលមនុស្សចូលមើលពេញ ១០០ភាគរយវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចបានចារឯកភាពរួចហើយ ពាក់ព័ន្ធនឹងការស្នើសុំខាងលើនេះ។
ចំណែកឯ ការចូលមើលបាល់ទាត់វិញ ក៏សម្ដេចតេជោអនុញ្ញាតឲ្យចូលមើលពេញ ១០០ភាគរយវិញផងដែរ។ ទោះបីជាបែបណាក៏ដោយ ក៏សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បន្ទាប់ពីអនុញ្ញាតដូចខាងលើ នៅពេលជួបបញ្ហាប្រឈមណាមួយនោះ គឺត្រូវចាត់វិធានការបត់បែនទៅតាមនោះ។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ បន្ថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ