Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងជួបសិស្សជាប់និទ្ទេស A នៅដើមខែឧសភា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ប្រកាសជួប សំណេះសំណាលជាមួយ​សិស្សបាក់ឌុប​ដែលទទួលបាននិទ្ទេសA នៅដើម ខែឧសភា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត​បូក​សរុប​ការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ។

ការប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ២០២០-២០២១មានបេក្ខជនប្រឡងជាប់ចំនួន៧២០១៦នាក់ ក្នុងចំណោមបេក្ខជនមកប្រឡងចំនួន១១៤១៨៧នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ១ ៧៥៣នាក់ ​និទ្ទេស B ចំនួន៥២១៥នាក់ និទ្ទេស C ចំនួន១១៦៣៤នាក់ និទ្ទេស D ចំនយន២៣៤៩៩នាក់ និងនិទ្ទេស E ចំនួន២៩៩១៥នាក់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម