ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងអប់រំ ត្រៀមដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
មានប្រសាសន៍ទាក់ទងទៅនឹងការលើកកម្ពស់វិស័យអប់រំយុវជន និងកីឡា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជាច្រើនចំណុចក្នុងនោះសម្ដេចបានប្រាប់ឲ្យក្រសួងអប់រំ ត្រៀមលក្ខណៈឲ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងនេះថា “បន្តត្រៀមលក្ខណៈឲ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៏ សមាគមកីឡាមហាជន សហព័ន្ធកីឡា បន្តហ្វឹកហាត់កីឡាជម្រើសជាតិ ឲ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រួសារឲ្យបានផុលផុស”។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។

ពេលវេលាដែលនៅសល់ នៅមានការងារច្រើនណាស់ដែលត្រូវធ្វើ សំខាន់ការងារទាក់ទងនឹងបច្ចេកទេស ដែលជាបញ្ហាធំ ទាក់ទងនឹងធនធានមនុស្ស ការបណ្តុះបណ្តាល ការគ្រប់គ្រងព្រឹត្តិការណ៍ ពិធីបើក ពិធីបិទ ការហូបចុក ការស្នាក់នៅ ហើយក្នុងនោះ ភូមិកីឡាក៏បុកគ្រឹះសាងសង់ផងដែរ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្លាប់បានលើកឡើងថា បញ្ហាដែលធំជាងគេ សហព័ន្ធកីឡាជាតិ គឺជាស្នូលមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ តាមប្រភេទកីឡាជំនាញនីមួយៗ ដោយសហព័ន្ធជាតិត្រូវពង្រឹងខ្លួន ឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕
ដោយ ៖ កោះកែវ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ