Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញកសិផលបានជាង ៤លានតោន រយ:ពេល៤ ខែឆ្នាំ ២០២២

បានផុស

នៅ

កសិផលប្រមាណជាង ៤លានតោន ត្រូវបាននាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយ:ពេល៤ ខែ ដោយគិតចាប់ពីខែ មករា រហូតដល់ថ្ងៃទី ២៦ មេសា ក្នុងឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយ​ទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដដែល បានឱ្យដឹងថា បើទោះបីជាមានវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ តែការនាំចេញកសិផលរបស់កម្ពុជា មានការកើនឡើង ២១៤ ២៧០.៨៤ តោន ស្មើនឹង៥.៦០ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹមតែ ៣ ៨២៦ ៤៣២.៨៥ តោនប៉ុណ្ណោះ ដោយស្ថិតក្នុងរយ:ពេលដូចគ្នានេះ។

ចំពោះកសិផលនាំចេញ ដូចជា ស្រូវ អង្ករ ដំឡូងមីស្រស់ ចំណិតដំឡូងមីគ្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំទៀត មានការកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការកើនឡើងនោះ ផលិតផលផ្លែចេកស្រស់ និងស្វាយស្រស់ ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ជាពិសេស គឺការនាំចេញទៅទីផ្សារប្រទេសចិន។

យោងតាមក្រុមហ៊ុននាំចេញកសិផលធំៗ នៅក្នុងស្រុកបានឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះនេះ គឺកត្តាកង្វះទូត្រជាក់ដាក់កសិផល និងតម្លៃរបស់ទូកើនឡើង៣ដង ការរឹតបន្តឹងត្រួតពិនិត្យទំនិញនៅច្រកព្រំដែនវៀតណាម-ចិន ការនាំចេញកសិផលទៅវៀតណាម មានការថយចុះ និងការរឹតបន្តឹងអនាម័យ និងភូតគាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ-១៩ លើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់គយចិន ជាហេតុធ្វើឲ្យក្រុមហ៊ុនផ្អាកការនាំចេញមួយរយ:។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចេញផលិតផលនេះ គឺជាការសម្រេចចិត្តរបស់ផ្នែកឯកជន ក្នុងការនាំចេញទៅទីផ្សារ តែទោះយ៉ាងណា ក្រសួងក៏កំពុងតែខិតខំជំរុញការងារផលិតកម្មឲ្យកាន់តែមានគុណភាព និងភាពរីកចម្រើនទៅមុខ ដើម្បីបំពេញតម្រូវការការរបស់ទីផ្សារក្រៅប្រទេស៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម