Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន​ ៖ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពិភពលោក ស្ទើរ​ស្មើ​ទៅ​នឹង​សង្គ្រាម​លោកលើកទី​៣​ទៅហើយ

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រ​កុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា មកដល់ពេលនេះ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក ស្ទើរ​ស្មើ​ទៅ​នឹង​សង្គ្រាមលោកលើកទី​៣​ទៅ​ហើយ គឺ​ប៉ះពាល់​គ្រប់​ប្រទេស​ទាំងអស់ ដូច្នេះ​ទើប​កម្ពុជា​អំពាវនាវ​ឲ្យ​មានការ​សម្របសម្រួល​ដើម្បី​បញ្ចប់សង្គ្រាម​ឲ្យ​បាន​ឆាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កូ​វីត​វាយប្រហារ​ម្ខាង​ទៅហើយ ឥឡូវនេះ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន កំពុងតែ​វាយប្រហារ​ពិភពលោក​ទាំងមូល​ថែមទៀត វា​ស្ទើរ​តែ​ស្មើ​នៅ​សង្គ្រាមលោកលើកទី​៣​ទៅហើយ បញ្ហា​សេដ្ឋកិច្ច វា​ស្មើ​ទៅ​នឹង​សង្គ្រាមលោកលើកទី​៣ ផល​ប៉ះពាល់​វា​ធំធេង​ពេក គ្រប់​ប្រទេស​ទាំងអស់​”​។ សម្តេច​ថា “​បើ​និយាយ​ពី IMF ថ្ងៃ​ណា​ក៏​ទម្លាក់​ការព្យាករណ៍​ដែរ ព្យាករណ៍​សេដ្ឋកិច្ច​ធ្លាក់​រាល់ថ្ងៃ អតិផរណា​នៅ​អាមេរិក​ក្តី នៅ​អឺរ៉ុប​ក្តី​នៅក្នុង​តំបន់​របស់​យើង​ក្តី មានការ​កើនឡើង ចំណុច​នេះហើយ​ដែលជា​ចំណុច​ដែល​យើង​អំពាវនាវ​ឲ្យ​មានការ​សម្របសម្រួល ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ទីនោះ​ឲ្យ​បាន​ឆាប់​”​។

​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន កម្ពុជា​គាំទ្រ​ដល់​តួនាទី​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ដែល​ចង់​ធ្វើការ​សម្របសម្រួល​រវាង​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ យើង​គាំទ្រ​ការស្វែងរក​ដំណោះស្រាយ​។ មិនអាច​យក​សង្គ្រាម​ទៅ​បញ្ចប់សង្គ្រាម​បានទេ​។ សម្តេច​ថា រុស្ស៊ី​ក៏​មិនអាច​កំទេច​អ៊ុយ​ក្រែ​ន​បាន អ៊ុយ​ក្រែ​ន​ក៏​មិនអាច​កម្ទេច​រុស្ស៊ី​បាន ដូច្នេះ​វិធី​ចុងក្រោយ​មានតែ​ចរចា​សន្តិភាព​តែប៉ុណ្ណោះ​។ នេះ​គឺជា​ផល​ប៉ះពាល់​ដែល​កើត​ចេញ​មកពី​សង្គ្រាម បើទោះបីជា​សង្គ្រាម​នេះ កើត​នៅ​ឆ្ងាយ​ពី​ប្រទេស​របស់​យើង​រាប់ពាន់ រាប់ម៉ឺន​គីឡូម៉ែត្រ​ក៏ដោយ​។

ការ​លើក​ឡើង​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​សិក្សា​២០២០-២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០២១-២០២២ នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ ២០២២ នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​អាមេរិកឆេះព្រៃទៀតហើយ! ភ្លើងឆេះព្រៃបំផ្លាញផ្ទៃដីរាប់ពាន់ហិកតាក្នុងរដ្ឋ New Jersey

ព័ត៌មានជាតិ៣២ នាទីutes មុន

នៅរតនគិរី ផ្ទះត្រចៀកកាំ ជាមុខរបរមួយពេញនិយមសម្រាប់អ្នកមានធនធានច្រើន ព្រោះរកបានចំណូលខ្ពស់ មិនសូវប្រឈមខាត

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ភ្ញៀវ​ទេសចរ​ចិន​​ទៅ​លេងថៃ​ធ្លាក់​ចុះយ៉ាងគំហុក​ ដោយសារ​ក្តី​បារម្ភ​សុវត្ថិភាព​​ទូទៅ​​

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងវប្បធម៌ រៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ នៅថ្ងៃទី២៦-២៧ ខែមេសា

កីឡា៤០ នាទីutes មុន

លោក​ ផាត សូដា​ ប្រាប់​ខ្ទង់​ចំណាយ​មួយខែៗ​របស់​ក្លឹប​គុនខ្មែរស៊ុបពើហ្វៃមាន​សិស្ស​ខ្ទង់​៥០នាក់​

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម