ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ថា លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល បានអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិក សមាជិកា ជាង ៣,៥០០ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើកលែងកាតព្វកិច្ចការពាក់ម៉ាស់។
បើតាមលោក ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងគឺជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងឫស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។
លោក ហ៊ុន ម៉ាណែតលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវឌ្ឍប្រទេស សម្រេចសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ “អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។
លោក ហ៊ុន ម៉ាណែត អះអាងថា “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ”។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែលបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន