ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិកប្រមាណ ១ពាន់នាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចគ្រោងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកប្រមាណ ១ពាន់នាក់ មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីនោះ។
នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២២ ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចបានឃើញលិខិតរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន រួចហើយ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងត្រូវធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយសម្ដេក៏នឹងចុះហត្ថលេខាទទួល នៅថ្ងៃនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅដល់សហរដ្ឋអាមេរិក ហើយក៏នឹងជួបសំណេះសំណាលទ្រង់ទ្រាយធំជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ១ពាន់នាក់ ដែលរស់នៅទីនោះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចថ្ងៃ ១០ ខ្ញុំជួបបងប្អូនខ្មែរយើងមួយចំនួន ដល់ថ្ងៃ ១១ ជួបទ្រង់ទ្រាយធំប្រមាណជា ១ពាន់នាក់ ព្រោះពិបាករកកន្លែងដែរ ដល់ថ្ងៃ ១២, ១៣ អាហ្នឹង គឺប្រជុំពីរថ្ងៃ ថ្ងៃ ១៤ ហោះមកវិញ ថ្ងៃ ១៥ មកដល់ណេះ»។

សូជម្រាបថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ បានប្រកាសឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងត្រូវធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ កិច្ចប្រជុំកំពូលពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-អាមរិក ដែលមានអាយុកាល ៤៥ឆ្នាំមកហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ