ព័ត៌មានជាតិ
កម្ពុជា ត្រៀមថវិកា ៤០លានដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣
រាជរដ្ឋាភិបាល បានត្រៀមថវិកាប្រមាណ ១២០ពាន់លានរៀល ស្មើនឹង ៤០លានដុល្លារ ដើម្បីបម្រើឱ្យការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

សម្តេចមានប្រសាសន៍ថា« យើងបានបង្កកថវិកាចំនួន៤ឆ្នាំហើយ ប៉ុន្មានខែមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមចំនួន ៣០ពាន់លានរៀល អ៊ីចឹង៤ឆ្នាំ តម្រូវការបស់យើងចំនួន ១២០ពាន់លានរៀល វាត្រូវជា ៤០លានដុល្លារ ដើម្បីត្រៀមការប្រកួតឆ្នាំក្រោយត្រូវចាយលុយ»។
សូមបញ្ជាក់ថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួត ជាសមាជិកសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមាន ចំនួនកីឡាករ-កីឡាការិនីសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងារ រៀបចំប្រកួត ៣,០០០នាក់។

ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំ នៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា។ចំណែកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ កម្ពុជា គឺជាម្ចាស់ផ្ទះ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ