Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ លែងតម្រូវឱ្យសិស្សនិស្សិតពាក់ម៉ាសនៅក្នុងថ្នាក់រៀនទៀតហើយ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានលើកឡើងថា ចាប់ពីពេលនេះទៅ យើងលែងតម្រូវឱ្យសិស្សនិស្សិតសិក្សានៅតាមគ្រឹះស្ថានសិក្សាឯកជនពាក់ម៉ាសនៅក្នុងថ្នាក់រៀនទៀតហើយ ប៉ុន្តែបើសិស្សនិស្សិតនោះនៅតែបន្តពាក់ នោះជាសិទ្ធិរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានបន្តថា ការលែងតម្រូវឱ្យសិស្សនិស្សិតពាក់ម៉ាសនេះ ដោយសារថ្មីៗនេះរាជរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលច្រើនដែលបណ្តាលមកពីមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានហូរហៀរដោយម្នាក់ៗចាក់បាន៣ទៅ៤ដូសរួចទៅហើយ ធ្វើឱ្យជំងឺកូវីដ-១៩ ចូលមិនចុះ ទើបរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ និងលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

យ៉ាងណាក៏ដោយរឿងពាក់ម៉ាសនេះ លោកបណ្ឌិតបានផ្តល់សិទ្ធិសេរីភាពឱ្យសិស្សនិស្សិតជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់នៅក្នុងថ្នាក់ ជាសិទ្ធិរបស់ពួកគេ។

លោកបណ្ឌិតបានបន្តទៀតថា៖ “យើងមិនអាចបិទសិទ្ធិឱ្យសិស្សនិស្សិតពាក់ដែរ។ អ្នកចង់ពាក់ក៏ពាក់ទៅ អ្នកមិនចង់ពាក់ក៏ហើយទៅ ព្រោះវាអត់មានច្បាប់អីដែលតម្រូវឱ្យពាក់ទៀតទេ។ ប៉ុន្តែបើគាត់ចង់ពាក់ក៏ពាក់ទៅនៅក្នុងថ្នាក់ គឺយើងអត់មានជំទាស់ទេ លើកលែងរាជរដ្ឋាភិបាលតម្រូវឱ្យពាក់ម៉ាស់”។

លោកបណ្ឌិតបានបន្ថែមថា៖ “ដូចគ្រូបង្រៀន បើកាតព្វកិច្ចតម្រូវឱ្យពាក់ [ម៉ាស់] ត្រូវតែពាក់ ដោះម៉ាសមិនបានទេ។ ដល់ពេលឥឡូវ គាត់អាចដោះម៉ាសបាន ប៉ុន្តែបើគ្រូនៅតែពាក់ ក៏មិនថាអ្វីដែរ។ និស្សិតក៏ដោយ លើកមុនតម្រូវឱ្យពាក់ម៉ាស អ៊ីចឹងចូលក្នុងថ្នាក់ត្រូវតែពាក់ មិនពាក់គឺមិនបាន។ ចុះឥឡូវមិនតម្រូវទេ ប៉ុន្តែបើគាត់ចង់ពាក់ ក៏អត់ថាអីដែរ”។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា ទោះបីជាមានការលើកលែងការពាក់ម៉ាសក៏ដោយ ក៏ការពាក់ម៉ាស់នៅមានប្រយោជន៍ខ្លះៗនៅតាមទីកន្លែងមួយចំនួនដែលតម្រូវឱ្យពាក់ម៉ាស់ដែរ។        

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងក្នុងលិខិតមួយ ប្រាប់ដល់អភិបាលរាជធានី ថាទីតាំងដែលពុំតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អជាដើម ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែការពាក់ម៉ាស់នេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ ទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ ជាអាទិ៍ ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ និងទីតាំងបិទជិតនានាដែលពុំមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថា មានបុគ្គលដែលប៉ះពាល់នឹងជំងឺកូវីដ-១៩។

បើទោះបីជាលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានាក៏ដោយ ក៏ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានគោលការណ៍លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមគ្រឹះស្ថានសិក្សានៅឡើយទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម