ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រតិភូកីឡាកម្ពុជា ម្នាក់ ៥០០$ សម្រាប់ការចេញទៅចូលរួមស៊ីហ្គេម នៅវៀតណាម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភប្រតិភូកីឡាកម្ពុជា ៥៦០ នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០$ សម្រាប់ការចេញទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម។

ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ចុងក្រោយថា៖ «ថ្ងៃនេះមានគ្រូពេទ្យប្រចាំការនៅទីនេះ ខ្ញុំនាំមកថវិកា ៣លានរៀល ឱ្យក្រុមគ្រូពេទ្យរបស់យើង ឯសម្រាប់ប្រតិភូកីឡា និងកីឡាករ-កីឡាការិនី ដែលចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទសវៀតណាម ៥៦០ នាក់ ក្នុងម្នាក់ៗថវិកាជូន ៥០០ ដុល្លារសហរដ្ឋអាមេរិក។»
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា៖ «៥០០ ដុល្លារ ជាចំនួនមួយដែលតិច ប៉ុន្តែបូករួមរាជរដ្ឋាភិបាលក៏បានចំណាយច្រើន ដល់ទៅបានមេដាយមាសមកវិញ ក៏មានការកំណត់ត្រូវចេញថវិកាទៀត។»

សូមរំឮកថា ក្រុមកីឡាករ កីឡាការិនី ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នេះ មានចំនួន ៥៦០ នាក់ ដែលក្នុងនោះ ៤៥ នាក់ គឺជាថ្នាក់ដឹកនាំ និងជាមន្ត្រី អត្តពលិក ៣៦៣ នាក់, គ្រូបង្វឹក និងគ្រូជំនួយ ៩៣ នាក់, អាជ្ញាកណ្ដាល ១៦ នាក់, អ្នកដឹកនាំក្រុម ២២ នាក់ និងក្រុមគ្រូពេទ្យ ២១នាក់។
ចំពោះកម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ ប្រភេទចូលរួម ក្នុងចំណោម ៤០ ប្រភេទកីឡានៅស៊ីហ្គេម លើកទី ៣១ នេះ មានដូចជា អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ប្រណាំងទោចក្រយាន, គុនដាវ, យូដូ, វ៉ូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជឺជីតស៊ូ, លើកទម្ងន់, កានូ/កាយ៉ាក, បាល់ទាត់ (បុរស-នារី), បាល់ទះ, បាល់បោះ (5×5 និង 3×3 បុរស-នារី), សីដក់, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនគោល, វ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីកបុកស៊ីង, ប៉េតង់, កាយវប្បកម្ម, ប៊ីយ៉ា ស្នូកឃ័រ, កីឡាអេឡិចត្រូនិក និងអុកចិន។ ចំពោះ ៧ប្រភេទកីឡាដែលកម្ពុជាពុំចូលរួមមានដូចជា អុកអន្តរជាតិ, បាញ់ធ្នូ, ម៉ូតូទឹក, ប៊ូឡីង, បាល់គប់ (Handball), គុនគូរ៉ាស (Kurash) និង បញ្ចសីលា (Pencak silat)៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់