Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ៖ បើសិនកុំមានសង្រ្គាមឆ្នាំ​ ១៩៧០ វិស័យកីឡា​កម្ពុជា​រីកចម្រើនជាងនេះឆ្ងាយណាស់​​

បានផុស

នៅ

​នៅក្នុងពិធី​ជួបសំណេះ​សំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករ-កីឡាការិនី និងអត្តពលិក មុន​ពេល​ចាកចេញ​ទៅ​​ប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​បាន​អះអាង​ថា បើកុំមានសង្រ្គាមឆ្នាំ​ ១៩៧០ កីឡា​កម្ពុជា​រីកចម្រើនជាងនេះឆ្ងាយណាស់ ដោយ​​សារ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយកចិត្តទុកដាក់ខ្លាំង លើវិស័យកីឡានេះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ខ្ញុំនិយាយដដែល​ បើសិនកុំមានសង្គ្រាម កីឡា​របស់កម្ពុជា​អាចលឿនទៅពីនេះឆ្ងាយ ពីព្រោះពេលនោះ ព្រះករុណា ព្រះបិតា ព្រះអង្គ​យកព្រះទ័យទុកដាក់ខ្លាំងណាស់។ ខ្ញុំ​ឃើញ​រូបភាព​ព្រះអង្គ បានបំពាក់មេដៃផ្ទាល់តែម្ដង ទោះបី​​ប្រាក់ក៏ដោយ សំរិទ្ធក៏​ដោយ ព្រះអង្គបំពាក់មេដាយផ្ទាល់តែម្ដង​ ព្រះអង្គយកព្រះទ័យទុកដាក់​ទៅលើ​​​វិស័យ​​​កីឡា​នេះ។ អប់រំជាតិ និងវិស័យកីឡានេះ គឺថាព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់។ ហេតុដូច្នេះទើបរៀបចំហ្គាដេហ្វូ រៀបចំស្តាតអូឡាំ​ពិក​ ទុកជាកេរមរតកឲ្យយើងដោយសព្វថ្ងៃ»។

សម្ដេចតេជោ បានបន្ថែមថា ក្នុងនោះ ពហុ​​កីឡាដ្ឋាន​​នៅតាមបណ្ដាខេត្តនានា ​ក៏មានគ្រប់កន្លែងទាំងអស់ បានបន្សល់​ទុក​ឲ្យយើងបានប្រើប្រាស់ រហូតដល់សព្វថ្ងៃ មានកន្លែងទាត់បាល់ មានកន្លែងហែលទឹក ដែលព្រះអង្គបាន​ធ្វើសម្រាប់កូនចៅជំនាន់ក្រោយ ហើយយើងធ្វើនៅ​ពេលនេះ ក៏សម្រាប់កូនចៅរបស់យើងទៅថ្ងៃក្រោយផងដែរ។​

បើតា​ម​សម្ដេចតេជោ ហ៊ុន សែន ប្រទេស​យើងកាលនោះ គឺជាប្រទេសមួយ​ដែលរីកចំរើន​ផ្នែកកីឡា​ក្នុងចំណោមប្រទេសនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែដោយសារសង្គ្រាមឆ្នាំ ១៩៧០ ត្រូវខ្ទេចខ្ទីទាំងអស់ សូម្បីតែទីក្រុងភ្នំពេញ ក៏គ្មានមនុស្សនៅដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ១៤ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ២២ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ២២ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ២៣ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម