Connect with us

ព័ត៌មានជាតិ

គ្រប់រាជធានីខេត្ត ត្រូវបានបណ្តះបណ្តាលប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គ្រប់រាជធានីខេត្តត្រូវបានបណ្តះបណ្តាលគ្រូបង្គោល ស្តីពី ប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ ជាពិសេសនារដូវកាលកូវីដ-១៩នេះតែម្តង។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធគាំពារសង្គម»នៅ ខេត្តកំពង់ចាមនារសៀលថ្ងៃទី២៧មេសាឆ្នាំ២០២២ ដែលមានការចូលរួមពីលោក ទូច វឌ្ឍនា ប្រធានមន្ទីរស.អ.យ ខេត្តកំពង់ចាម និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងស្រុកចំណុះរដ្ឋបាលខេត្តចំនួន៣គឺ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង ហើយវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងថា វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងកន្លងមកថ្មីៗនេះក្នុងគោលបំណងបង្កើន និងពង្រឹងជំនាញសម្របសម្រួលសម្រាប់ការរៀបចំវគ្គ និងប ណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោលរាជ ធានី ខេត្តដើម្បីបន្តបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ឱ្យមានប្រសិទ្ធភាពខ្ពស់  នៅពេល ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទា គ្រោងរៀ បចំការសាកល្បងបណ្តុះបណ្តា ល ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោ ល រាជធានី ខេត្ត ដល់មន្ត្រីមកពីមន្ទីរសង្គឋមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត និងមន្ទីរផែនការរាជធានី ខេត្ត រយៈពេល៥ថ្ងៃ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីបន្តលើកកម្ព ស់កាអភិវឌ្ឍ សមត្ថភាពក្នុងនាមជាមន្រ្តីប្រតិបត្តិជួរមុខ របស់កម្មវិធីជំនួយ សង្គមរបស់យើងប្រកបដោយថាមពលនិងសក្តានុពលស្រប តាមកាវិវឌ្ឍរបស់កម្មវិធីក៏ដូចជាប្រទេសជាតិរបស់យើងក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំដ៏វាងវៃរប ស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកត្តាសត្យានុម័តមួយរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាជាកម្លាំងមហាសាម គ្គី ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ស្រប តាម ទស្សនវិស័យរបស់រាជរដ្ឋាភិបាល ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល និងការ ត្រៀមលក្ខណៈក្នុងការស្តារឡើងវិញ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម