Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតី​អាមេរិក​ អញ្ជើញសម្តេចតេជោ ហ៊ុន សែន ​ចូលរួមកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-អាមេរិក

បានផុស

នៅ

លោក ចូ បៃឌិន (Joseph R. Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយច្បាប់​អញ្ជើញ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២ខាងមុខ។ នេះបើតាម​លិខិត​ដែលអ្នកសារព័ត៌មាន ទើបទទួលបាន​នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត ​ដែលផ្ញើ​ជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន​ គឺលោក ចូ បៃឌិន​ បានសសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលយើង​​មានឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាស​ នៃ​កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមានសុខភាពល្អ»។

លោក ​បៃឌិន ​សរសេរទៀតថា «ក្នុងនាមប្រជាជនអាមេរិកទាំងអស់ ខ្ញុំសូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។ នៅ​ចំពោះមុខ នៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បង ដែលកើតចេញពីការប្រឈមនេះ​ សហរដ្ឋ អាមេរិក និងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើង ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើក​កម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និង​រឹតចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅថែមទៀត រវាងប្រជាជនយើងទាំងពីរ ដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់​។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួម សម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយ នៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក»។

លោក ចូ បៃឌិន​ បានសរសេរទៀតថា «ខ្ញុំមាន​សេចក្ដីសោម​នស្សរីករាយ ​សូមអញ្ជើញសម្ដេចតេជោ​នាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២។ ក្នុង​ឱកាសកិច្ចប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មី នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន»៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម