Connect with us

ព័ត៌មានជាតិ

ធនាគារ ហត្ថា ដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីបន្តផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប និងទាន់សម័យ

បានផុស

នៅ

ធនាគារ ហត្ថា គឺជា​ធនាគារពាណិជ្ជ​ដែលមាន​បណ្តាញ​ធំជាងគេ​លំដាប់​ទី​២ ផ្អែកទៅលើ​សាខា​ប្រតិបត្តិការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ ម៉ោង ជាពិសេស​បំពាក់​ដោយ​ប​ចេ្ច​ក​វិទ្យា​ដ៏​ទាន់សម័យ​ដែលមាន​ដូចជា​៖ ម៉ាស៊ីន​អេ​ធី​អឹម​ដក​-​ដាក់​ប្រាក់ ម៉ាស៊ីន​បើក​គណនី​ប្រាក់​បញ្ញើ​សន្សំ និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ធនាគារ ហត្ថា បាន​មានប្រសាសន៍ថា​៖ “​ធនាគារ ហត្ថា បាន​យល់​យ៉ាងច្បាស់​អំពី​តម្រូវការ​របស់​អតិថិជន ជាពិសេស​តម្រូវការ​សេវាកម្ម​ធនាគារ​តាមបែប​ឌីជីថល ដូចនេះ​បានជា​ធនាគារ​វិនិយោគ​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បង្កើត និង​ដាក់ឲ្យ​ប្រើប្រាស់ Hattha Smart Banking នៅថ្ងៃនេះ។ យើង​ជឿជាក់ថា Hattha Smart Banking ពិតជា​អាចជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិ​ប​តិ្ត​ការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ពេលវេលា ជាពិសេស​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការរស់នៅ និង​ការប្រកប​អាជីវកម្ម​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩”​។ លោក​បាន​បន្ថែមទៀតថា​៖ “​ជា​ជំហាន​ដំបូង យើង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​សាខា​ចំការមន​នេះ​មួយ​សិន ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ Hattha Smart Banking នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជាច្រើន​កន្លែង​ផ្សេងទៀត​ក្នុង​ក្រុងភ្នំពេញ និង​បណ្តា​ខេត្ត​ធំៗ​មួយចំនួនទៀត​។​”

​លោក នួន វីរៈដា​រ៉ា អគ្គនាយក​ឌីជីថល ធនាគារ ហត្ថា បាន​មានប្រសាសន៍ថា​៖ “​ជាមួយ Hattha Smart Banking អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប ២៤/៧ បាន​យ៉ាង​ងាយស្រួល មិន​អស់​កម្រៃ​សេវា និង​មាន​សុវត្ថិភាព​ខ្ពស់​។ សេវា​ហិរញ្ញវត្ថុ​ទាំងនោះ​រួមមាន បើក​គណនី​បញ្ញើ​សន្សំ បើក​គណនី​បញ្ញើ​មាន​កាលកំណត់ ដាក់​/​ដក​ប្រាក់ ផ្ទេរប្រាក់​ក្នុង​និង​ឆ្លង​ធនាគារ បង់​វិ​ក័យ​ប​ត្រ​គ្រប់​ប្រភេទ ជាដើម​។​ល​។​”

​ក្នុងឱកាស​នេះ​ផងដែរ ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​នូ​វ Hattha Smart Banking បាន​ដោយ​ជោគជ័យ ធនាគារ ហត្ថា ក៏បាន​រៀបចំ​ស្តង់​ប្រូ​មូ​សិន​នៅមុខ​ការិយាល័យ​សាខា​ចំការមន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ រហូតដល់ ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​២០២២ ក្នុង​គោលបំណង​ផ្តល់នូវ​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​ទៅនឹង​សេវា​ហិរញ្ញវត្ថុ និង​ផ្តល់នូវ​រង្វាន់​ភ្លាមៗ​ជាច្រើន​ដល់​អតិថិជន​ចូលរួម​កម្មវិធី​រួមមាន​៖ iiWatch AirPods ឆ​ត្រ ថង់​បរិស្ថាន និង​វត្ថុ​អនុស្សាវរីយ៍ ជាច្រើន​ទៀត​។ ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់​សូម​ទំនាក់ទំនង ១៨០០ ២១២ ២២២ (​ឥតគិតថ្លៃ​) ឬ ០២៣ ៩៩៩ ២៦៦​។

អំពី​ធនាគារ ហត្ថា

​ធនាគារ ហត្ថា បាន​កម្លា​យ​ខ្លួន​ជា​ផ្លូវការ​ពី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា កសិករ លីមីត​ធី​ត មកជា​ធនាគារពាណិជ្ជ នៅ​ខែសីហា ឆ្នាំ ​២០២០ បន្ទាប់ពី​បានផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុ​ជាជាង ២៧​ឆ្នាំ​។ គិត​ត្រឹម ​ខែ​មិនា ឆ្នាំ ​២០២១ ធនាគារ ហត្ថា មាន​ការិយាល័យ​សាខា​សរុប​ចំនួន ១៧៧ ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១៣៧ ហើយ​មាន​អតិថិជន​បាន​បើក​គណនី​សរុប​ជាង ៥០០,០០០​គណនី ជាមួយ​ផលប័ត្រ​ឥណទាន​សរុប​ជិត ១,៩០០​ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ជិត ១,២០០​ លាន​ដុល្លារ​អាមេរិក​។ ចំណែកឯ​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​កាត​អេ​ធី​អឹម​របស់​ធនាគារ ហត្ថា មាន​សរុប​ជិត ៨០,០០០​ អ្នក និង​មាន​អតិថិជន​ប្រើប្រាស់​សេវា Hattha Mobile មាន​សរុប​ជំ​នួន​ជាង ៩០,០០០ ​នាក់​។ ជាមួយនឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​យ៉ាងច្រើន​សម្បូរបែប​ដល់​អ​តិ​ថិ​ជន​ដូចជា​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ​ក្នុងស្រុក សេវា​អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស ព្រមទាំង​ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានារ៉ាប់រង និង​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត​។

​ធនាគារ ហត្ថា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារពាណិជ្ជ​ធំជាងគេ​លំដាប់​ទី ៥ នៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម