Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់

បានផុស

នៅ

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញប្បទានភេរវកម្ម នៃក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្តីពី បែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនមន្ត្រីនគរ​បាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានជាច្រើនរូប។ 

លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ក្នុងហិរញ្ញប្បទានភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

លោករដ្ឋលេខាធិការ បានលើកឡើងថា «ក្រៅពីច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ដែលប្រើប្រាស់ក្នុងកិច្ចការ​ពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន ត្រូវពិនិត្យលើសម្អាងបទល្មើស ដែលអាចពន្លាតដល់ការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ ក្នុងករណីមានតម្រុយដែលឈានដល់ ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់»។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថាន ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាក់​ទង​នឹងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

សូមជម្រាបថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញ ជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គោលការណ៍ណែនាំ ស្តីពី បែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធ នឹងការចងក្រងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម