ព័ត៌មានជាតិ
ទាហានឈុតខ្មៅនិងទាហានខ្មែរពិភាក្សាគ្នា រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែន
បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះមានទាហានឈុតខ្មៅ១ក្រុមនិងទាហានខ្មែរ១ក្រុមបានជួបពិភាគ្សា ដើម្បី រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្តាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសមនុស្សឆ្លងដែនទៅមករកការងារធ្វើ។

កិច្ចពិភាក្សាគ្នានេះនៅចំណុចមាត់អូរព្រំដែនដីថៃ ស្ថិតក្នុងភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណែកភាគីខ្មែរទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួបាន មានប្រសាសន៍ថាកិច្ចពិភាគ្សាគ្នានោះផ្តោតទៅលើការទប់ស្កាត់ការលួចឆ្លងដែនតាមច្រករបៀងរបស់ពលករខ្មែរ និងប្រជាជនថៃឆ្លងដែនមកធ្វើការនៅក្រុងប៉ោយប៉ែត។
ព្រោះ ប្រទេសថៃនៅតែធ្វើការទប់ស្កាត់ជម្ងឺ កូវីត .១៩នៅឡើយ រោងចក្រត្រូវបិត រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថា ជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយ។

ប្រជាជនថៃនៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ចអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។

លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួបាន មានប្រសាសន៍បន្តទៀតថា សព្វថ្ងៃនេះសមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរដែលលបលួចចូលឆ្លងដែនទៅ ធ្វើការក្នុងប្រទេសថៃខុសច្បាប់ខ្លាំងសំបើមណាស់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩។
លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ មេប៉ុស្តិ៍ក្បាលទំនប់បានមានប្រសាសន៍ថាប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារក្រោយពីចេញពីប្រទេសថៃមកលេងបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះរួចរាល់ហើយបានបុកសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ មួយថ្ងៃរាប់រយនាក់តាមរយៈមេខ្យល់ឆ្លងដែនខុសច្បាប់ ភាគច្រើនមិនជោគជ័យតាមបំណងទេត្រូវ ប្រឈម នឹង គេ ចាប់បញ្ជូន ត្រឡប់មកវិញ ក៏នៅតែ ប្រថុយ អស់ទាំងប្រាក់ ខាតទាំងពេលវេលា ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផង៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?