ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលខេត្តកោះកុងប្រើពេល៤ថ្ងៃចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ១ ពាន់នាក់ ក្រោយពង្រីកវិសាលភាព
ក្រោយពង្រាយកម្លាំងកងទ័ពអាវសចុះទៅតាមទីផ្សារ និងសាលារៀនតាមមូលដ្ឋានក្នុងក្រុងស្រុកនានាក្នុងខេត្តកោះកុង មន្រ្តីសុខាភិបាលបានទទួលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានប្រមាណ១.៥៧២នាក់។
គិតចាប់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២ ពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចជាទីផ្សារប្រមាណ ១.៥៧២ នាក់ ក្នុងនោះស្រ្តី៨៥៥នាក់ចាក់សាំងការពារជំងឺកូវីដដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៩ ខែមេសា នេះថា យុទ្ធនាការពង្រាយកម្លាំងមន្រ្តីសុខាភិបាលចុះចាក់វ៉ាក់សាំងនៅពេលនេះ ជាការបង្ខិតសេវាសាធារណសុខាភិបាលដល់ក្បែរលំនៅដ្ឋានពលរដ្ឋ និងគ្រឹស្ថានសិក្សារបស់សិស្សានុសិស្ស។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល អះអាងក្នុងចំណោមពលរដ្ឋ១.៥៧២នាក់ខាងលើបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភាគច្រើនជាអ្នកមកចាក់ដូសទី៣ និងដូសទី៤ គ្រាពួកគាត់ទើបតែដល់ពេលវេលាមកចាក់ និងអ្នកខ្លះធ្លាប់ឆ្លងជំងឺកូវីដ១៩កាលពីពេលកន្លងទៅ។
ក្រៅពីសាលារៀន និងបណ្តាទីផ្សារក្នុងខេត្ត រដ្ឋបាលខេត្តបានកំណត់គោលដៅសំខាន់ដែលនឹងត្រូវចាក់វ៉ាក់សាំងប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី រួមមាន៖តំបន់សេដ្ឋកិច្ចខេត្តកោះកុង តំបន់ទេសចរណ៍តារាសាគរ ចំណតរថយន្ត និងចំណតទូក។
ដំណើរការផ្តល់សេវាចាក់វ៉ាក់សាំងតាមសាលារៀន និងទីផ្សារ ត្រូវបានរដ្ឋបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលចាត់ទុកថា ជាយុទ្ធសាស្រ្តថ្មី ដើម្បីពន្លឿនវិសាលភាពយ៉ាងប្រសិទ្ធិភាពតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងន័យបង្កើនភាពសាំុក្នុងសហគមន៍នឹងជំងឺកូវីដ១៩។
ចំពោះប្រជាពលរដ្ឋដែលទើបតែមកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ថ្លែងថា កាលដែលពួកគាត់មកចាក់វ៉ាកសាំងនៅពេលនេះ ដើម្បីឱ្យសិរីរាង្គកាយកាន់តែមានភាពស៊ាំនឹងជំងឺកូវីដ១៩បន្ថែម ទោះបីស្ថានភាពជំងឺនេះហាក់ធូរស្រាលច្រើនក៏ពិតមែន។
អ្នកស្រី ជា សំនាង ប្រជាពលរដ្ឋរស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា លើកឡើងថា រូបគាត់បានចាក់វ៉ាក់សាំងបានដូសទី៣ហើយ កាលដែលទើបតែមកចាក់ព្រោះកន្លងទៅមិនទាន់ដល់ពេលវេលាតាមរយៈកាតបង្ហាញ។ អ្នកស្រី យល់ថា មានតែថ្នាំវ៉ាក់សាំងតែមួយគត់ ទើបធ្វើឱ្យសុខភាពមនុស្សគ្រប់គ្នាអាចរួចផុតពីសេចក្តីស្លាប់បាន គ្មានវ៉ាក់សាំងទេនោះម្ល៉េះជាប្រទេសជាតិមិនអាចបើកការស្តារសេដ្ឋកិច្ចសង្គមដូចពេលនេះឡើយ។
ដោយឡែកយុវសិស្ស ស្រីឃីម រៀននៅវិទ្យាល័យប៉ាក់ខ្លង អះអាងថា នាងរីករាយដែលមានគ្រូពេទ្យចុះមកចាក់វ៉ាក់សាំងដល់សាលារៀន ព្រោះកន្លងទៅម្តាយរបស់នាងរវល់ការងាររកស៊ីមិនមានពេលគ្រប់គ្រាន់ជូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព។
ក្នុងនាម័យុវសិស្សម្នាក់ ស្រីឃីម សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនចំពោះក្រុមគ្រូពេទ្យ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដបានទាន់ពេលវេលាដែលធ្វើឱ្យប្រទេសជាតិមានលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញដូចសព្វថ្ងៃ។
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក