Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី​ លី ធុជ​៖ សម្តេចតេជោ​ ហ៊ុន សែន​ គឺជា​មេដឹក​នាំ​តែមួយគត់​ ដែល​នាំមក​នូវសន្តិភាព​ ឯក​ភាពជាតិ​កម្ពុជា​ ក្រោម​នយោបាយឈ្នះ​ ឈ្នះ

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១​ អាជ្ញាធរមីននៅថ្ងៃទី ២៨ ខែមេសា​ ឆ្នាំ២០២១បាន​បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី ៣០ នៃតួនាទីរបស់ប្រទេស​អូស្រ្តាលីក្នុងសម័យអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ (UNTAC) ក្នុងនោះរដ្ឋាភិបាល​អូស្រ្តាលី​ តំណាងដោយ​ ឧត្តមសេនីយ៍ឯក​ John Sanderson​ អតីតមេបញ្ជាការកងកម្លាំង​ UNTAC​ ដែល​ពិធីនេះប្រព្រឹត្តិ​ទៅនៅសណ្ឋាគារ​ The Raffles Hotel Le Royal​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាសនោះ​ លោកទេសរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលី​ប្រចាំនៅកម្ពុជា​ ដែល​បានរៀបចំនូវព្រឹត្តិការណ៍​ដ៏មានអត្ថន័យក្នុងប្រវត្តិសាស្រ្តកម្ពុជា​ ពាក់ព័ន្ធនឹង​តួនាទីសំខាន់ៗ​របស់​ប្រទេសអូស្រ្តាលី​ក្នុងកិច្ចដំណើរការគាំទ្រដល់សន្តិភាព​នៅកម្ពុជា​។

លោកទេសរដ្ឋមន្រ្តី បានថ្លែងលើកឡើងថា អូស្ត្រាលី ជាប្រទេសមួយស្ថិតក្នុងចំណោម​អ្នកគាំទ្រ​ដ៏សំ​ខាន់នៃដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ជា​មួយនឹងតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មអ៊ុនតាក់ ដោយបានបញ្ជូននូវកងកម្លាំងរក្សា​សន្តិភាព​ជាច្រើន ដឹកនាំដោយ ឧត្តមសេនីយ John Sanderson អគ្គមេបញ្ជាការកងទ័ព។

ចាប់តាំងពីពេលនោះមក អូស្ត្រាលីបានបន្តរក្សានៅដំណើរចូលរួម​គាំទ្រដល់កម្ពុជាឆ្ពោះ​ទៅរក​ស្ថិរ​ភាព​ និងការស្តារឡើងវិញ ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំមួយ រួមទាំងជំនួយក្នុង​ការដោះមីន​ផងដែរ។

លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ ប្រទេសអូស្រ្តាលី បានរួមចំណែកដ៏សំខាន់​ដល់វិស័យ​សកម្មភាព​មីននៅកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជារួមចំ​ណែកដល់សមិទ្ធិផលដ៏មានមោទនភាព។

បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសនាំមុខ​គេក្នុង​ការ​បោស​សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរជាអន្តរជាតិ ក្រោមសកម្មភាពទាំងក្នុងប្រទេស និងអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនចំនួន ៧.៨៩៩ នាក់ ទៅចូលរួមបម្រើការងារក្រោមបេសកកម្មរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ​ក្នុងប្រទេស​ជាច្រើន ដែលមានជំនាញផ្នែកដោះមីន និងវិស្វកម្ម។ នេះជាសមិទ្ធិផលដ៏លេចធ្លោមួយ ដែល​អនុញ្ញាត​ឱ្យទង់ជាតិកម្ពុជា​ឈរក្នុងចំណោម​ទង់ប្រទេស​ដទៃទៀត​ ដែលបាន​បញ្ជូនកងកម្លាំង​ទៅ​បំពេញ​បេសកកម្មអង្គការសហប្រជាជាតិដូចគ្នា​ ដូចដែលយើងក្រឡេកទៅមើលកាលពី​៣០ឆ្នាំមុន នៅពេលដែលកម្ពុជាបានទទួលយកកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាប្រតិបត្តិ​ការ​រក្សាសន្តិភាពនៅលើទឹកដីដ៏អាប់អួរនេះ ដែលពោរពេញទៅដោយជម្លោះ និងការប្រឈម​មុខដាក់​គ្នា។

កម្ពុជា នឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងរួមចំណែកដល់ការ​សម្រេចបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពពិភពលោក។

លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គពិធីថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជា​មេដឹកនាំតែមួយគត់ ដែលបាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការ​ឯកភាពជាតិ​កម្ពុជា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលជាចំណុចស្នូលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្តេចតេជោ បានបញ្ចប់ចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវ​ចំពោះ​ការស្លាប់របស់ប្រជាជនស្លូតត្រង់ប្រមាណជាង ២ លាននាក់ និងការបំផ្លិចបំផ្លាញដ៏​ធំនៃហេដ្ឋា​រចនា​សម្ព័ន្ធសង្គម និងរូបវន្តរបស់ប្រទេស ខណៈពេលដែលពួកគេកាន់អំណាច។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះក៏ជាខួបលើកទី៧០ នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ ដែលក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ​បាន​រក្សាទំនាក់ទំនងស្និទ្ធស្នាល ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម ការវិនិយោគកសិកម្ម ការអប់រំ ការដោះមីន ការថែទាំសុខភាព និង​ទំនាក់​ទំនងរវាងប្រជាជននិងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម