ព័ត៌មានជាតិ
លោកបណ្ឌិត អាំង ជូលាន ទទួលបានគ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២២ ពីរដ្ឋាភិបាលជប៉ុន
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ ក្នុងនោះមានលោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ មេសានេះ បានឱ្យដឹងថា ការផ្តល់គ្រឿងឥស្សរិយយសដល់លោក បណ្ឌិត អាំង ជូលាន គឺជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានសូមចូលរួមអបអរសាទរចំពោះការទទួលស្គាល់ដល់ការចូលរួមចំណែករបស់លោកបណ្ឌិត អាំង ជូលាន ក្នុងកិច្ចការសាធារណៈ និងសមិទ្ធិផលដ៏លេចធ្លោក្នុងកិច្ចការស្រាវជ្រាវ ព្រមទាំងវិស័យអភិរក្ស និងជួសជុលទីតាំងបុរាណវិទ្យានានា។
លោកបណ្ឌិត អាំង ជូលាន ជានរវិទូខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំងនៅឆ្នាំ១៩៨២។ លោកសាស្ត្រាចារ្យ មានស្រុកកំណើត នៅកំពង់ឃ្លាំង ខេត្តសៀបរាប ។ លោកបណ្ឌិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទចិនចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានវប្បធម៌នៃអាជ្ញាធរអប្សរា៕
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?