ព័ត៌មានជាតិ
លោក មាន ទិដ្ឋភាព កែច្នៃសម្បកកង់កៅស៊ូចាស់ៗទៅជាវត្ថុមានតម្លៃលក់បានថ្លៃរាប់ពាន់ដុល្លារ
អតីតអ្នកគូរគំនូរ លោក មាន ទិដ្ឋភាព ប្រើប្រាស់សមត្ថភាពរបស់ខ្លួនជាង ២ឆ្នាំ កែច្នៃសម្បកកង់កៅស៊ូចាស់ៗ ដែលគេឈប់ប្រើប្រាស់ យកមកធ្វើជាវត្ថុសិល្ប:ផ្សេងៗដ៏គួរឲ្យទាក់ទាញ។ លោក មាន ទិដ្ឋភាព បានលើកឡើងថា ការកែច្នៃសម្បកកង់នេះ ក៏ជាផ្នែកមួយ ជួយសម្អាតដល់បរិស្ថានផងដែរ។ បរិស្ថានស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក ទិដ្ឋភាព។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-20_20-46-07-1024x768.jpg)
ធ្លាប់ឆ្លងកាត់ជាអ្នកគូរគំនូរនៅផ្សាររាត្រីមាត់ទន្លេ លោក មាន ទិដ្ឋភាព គឺជាកូនអ្នកស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បានចាប់ផ្តើមអាជីពកែច្នៃសម្បកកង់ និងកង់ម៉ូតូចាស់ៗ តាំងតែពីឆ្នាំ ២០២០ មក។ រយៈពេល ២ឆ្នាំមកនេះ លោកបានប្រមូលទិញ ឬរើសសម្បកកង់ម៉ូតូ និងសម្បកកង់ដែលគេបោះបង់ចោល ដើម្បីយកមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់ និងមានតម្លៃឡើងវិញ។ លោកថា ចំណេះដឹងនេះ គឺទទួលបានពីការស្រាវជ្រាវតាមរយៈប្រព័ន្ធអនឡាញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-29_09-44-57-1024x682.jpg)
ប្រែក្លាយពីអ្នកបិតសន្លឹកមាសនៅលើពុទ្ធបដិមា បុរសវ័យជាង ៣០ឆ្នាំរូបនេះ បានប្រាប់កម្ពុជាថ្មីថា ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ លោកក៏បានចាប់ផ្តើមចេញ គូរគំនូរនៅតាមជញ្ជាំងវិហារ និងនៅតាមផ្សាររាត្រី។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកសូន្យរូបផងដែរ។
ដោយសារតែចង់អភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិតផងនោះ បុរសរូបនេះ បានចាប់ផ្តើមសាកល្បងដោយយកសម្បកកង់ម៉ូតូចាស់ៗ មកកែច្នៃចេញជាវត្ថុផ្សេងៗ។
សមិទ្ធផលដំបូង ដែលលោក ទិដ្ឋភាព ធ្វើគឺស្វាគីងកុង។ ជាបន្តបន្ទាប់ ដោយសារតែមានការគាំទ្រ លោកបានធ្វើចេញជាសមិទ្ធផលផ្សេងៗជាច្រើនទៀត មានដូចជា សត្វសេះ នាគ ក្រពើ គ្រុឌ និងមនុស្ស ជាដើម។ ចំពោះរយៈពេលនៃការធ្វើទម្រាំបានមួយៗ ប្រើពេលចន្លោះពី ១ខែ ទៅ៣ខែ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ទិត្យភាព។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/257353192_318659850100836_6487022090361186476_n-1024x768.jpg)
សមិទ្ធផលដែលលោក ទិដ្ឋភាព ច្នៃចេញជារូបរាងនេះ ភាគច្រើនអតិថិជនទិញយកទៅដាក់តាំងនៅតាមរមនីយដ្ឋាននានា ក្នុងតម្លៃចន្លោះពី ៧០០ដុល្លារ ទៅ ២៥០០ដុល្លារ។
ចំពោះបច្ចេកទេសនៃការធ្វើ ដំបូងឡើយ លោក ទិដ្ឋភាពថា ត្រូវគូររូបជាមុនសិន ទើបយកដែកសរសៃមកពត់ឱ្យចេញជារូបរាង ហើយក៏ចាប់ផ្តើមច្រៀកសម្បកកង់យកទៅបិទភ្ជាប់លើដែកម្តងមួយបន្ទះៗ រហូតដល់ចេញជារូបរាងដែលចង់បាន។ បន្ទាប់មកទៀត ទើបលាបថ្នាំពណ៌ទៅតាមតម្រូវការ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/273443715_368387645128056_897998046311631668_n-768x1024.jpg)
លោក ទិដ្ឋភាព បាននិយាយថា ”បើបានសំបកកង់ថ្មីយកមកធ្វើកាន់តែល្អ”។ សម្ភារ:ដែលត្រូវការសំខាន់ គឺមានតែសំបកកង់កៅស៊ូ និងដែកប៉ុណ្ណោះ សម្រាប់ធ្វើរូបភាពឡើង។ លោក មាន ទិដ្ឋភាព បានបន្តប្រាប់៖ ”សម្ភារ:សំបកកង់កៅស៊ូ គឺមានភាពងាយ ស្រួលក្នុងការរកទិញទេ អ្នកខ្លះក៏ឲ្យមកយើងទទេៗ ទៀតផង ជាពិសេសអ្នកទីក្រុង“។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/277310244_393647612602059_2501174470010166910_n-581x1024.jpg)
អាជីវពនេះ បានផ្តល់ចំណូលដល់គ្រួសារលោក មាន ទិដ្ឋភាព ឱ្យមានជីវភាពល្អប្រសើរ។ លោក ទិដ្ឋភាព គូសបញ្ជាក់ថា លោកស្វាគមន៍ចំពោះអ្នកដែលចង់រៀន ឬចាប់អាជីពនេះ អាចមករៀនសូត្រ ក្រេបចំណេះដឹងពីលោកបាន លោកនឹងចែករំលែកចំណេះដឹងទាំងនេះ ដោយមិនមានការលាក់លៀម។ បច្ចុប្បន្នលោក មាន ទិដ្ឋភាព កំពុងបណ្តុះបណ្តាលសិស្សដែលចង់ចាប់អាជីពនេះផងដែរ៕
អត្ថបទ៖ នាង រតនៈ
![](https://www.kampucheathmey.com/wp-content/uploads/2022/04/261463266_327307449236076_6575384243076102259_n-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/262418593_325880476045440_3043276333739021886_n-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/277248607_393647942602026_6068083199926428672_n-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/279208133_415783313721822_1370138430288750981_n-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/216107910_242705937696228_8732569632354672674_n-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/272823798_361372535829567_6407876953873514524_n-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/273470610_366816281951859_6697577464467272569_n.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/275447931_385078676792286_2607967422349855552_n-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង