ព័ត៌មានជាតិ
ពលករខ្មែរស្របច្បាប់ទៅធ្វើការនៅប្រទេសថៃមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ
ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងថា អាជ្ញាធរថៃនឹងលែងតម្រូវឱ្យពលករខ្មែរទៅធ្វើការនៅប្រទេសដោយស្របច្បាប់ធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃដូចមុនទៀតហើយពោលគឺគ្រាន់តែធ្វើតេស្តរហ័សប៉ុណ្ណោះ។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៩ មេសានេះថា ព័ត៍មានការលើលើលែងការធ្វើចត្តាឡីស័កនេះត្រូវបានលើកនៅក្នុងកិច្ចប្រជុំនៅក្រសួងការងារថៃនិងអាជ្ញាធរពាក់ព័ន្ធដោយនៅក្នុងកិច្ចប្រជុំនោះនឹងមានការបន្ធូរបន្ថយលែងតម្រូវឱ្យពលករធ្វើចត្តាឡីស័ករយៈពេក៧ថ្ងៃនៅតាមព្រំដែនមុននឹងអនុញ្ញាតចូលទៅធ្វើការតាមរោងចក្រនានារបស់ថៃជាបន្តទៀតហើយ។
លោកបានបន្តថាប៉ុន្តែតម្រូវឱ្យពលករត្រូវធ្វើតេស្តរហ័សហើយក្នុងករណីអវិជ្ជមាននឹងអាចធ្វើការដំណើរនៅតាមរោងចក្រតែម្តង។
យ៉ាងណាក៏ដោយពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩ដដែល។
លោកបានរំឭកថា កាលពីមុនពលករដែលត្រូវបញ្ជួនទៅធ្វើការនៅថៃពេលទៅដល់ព្រំដែនត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតបើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។
លោកបានបន្តទៀតថាការលើកលែងការធ្វើចត្តាឡីស័កនេះវេនឹងជួយកាត់បន្ថយការចំណាយដ៏ធំរបស់និយោជកថៃក្នុងការទទួលយកពលករម្នាក់ប្រមាណ១ម៉ឺនបាតប្រហាក់ប្រហែល៣០០ដុល្លារអាមេរិកនិងជួយជំរុញឱ្យនិយោជកថៃបង្កើនចំនួនក្នុងការទទួលយកពលករខ្មែរដោយរំពឹងថានឹងអាចបញ្ជួនទៅក្នុង១ខែពី១ម៉ឺននាក់ទី ១៥ ០០០នាក់។
លោកបានបន្ថែមទៀតថាក្រៅពីនេះតាមដំណឹងដែលលោកទទួលបានច្រកទ្វារព្រំដែនមួយចំនួននឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះដែលនឹងធ្វើឱ្យសេដ្ឋកិច្ចនឹងដំណើរការឡើងវិញបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចេញចូលទៅប្រទេសជាងបច្ចុប្បន្នព្រោះច្រកទ្វារត្រូវបានបិទ។
គួរបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមបញ្ជួនពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែមករាឆ្នាំ២០២២បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់កសិកម្ម នេសាទនិងរោងចក្រចំណីអាហារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន