ព័ត៌មានជាតិ
អាជ្ញាធរកំពង់ចាម សហការជាមួយអង្គការដៃគូប្រមូលសំរាមតាមសួនច្បារមាត់ច្រាំងទន្លេមេគង្គ
ដើម្បីចូលរួមកាត់បន្ថយសំរាមប្លាស្ទិកនៅតាមច្រាំងទន្លេ និងក្នុងប្រភពទឹកអាជ្ញាធរក្រុងកំពង់ចាម សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំរាម (COMPOSTED) ក្រោមជំនួយឧបត្ថម្ភពីអង្គការ One Earth-One Ocean (OEOO) ប្រចាំប្រទេសអាល្លឺម៉ង់ បានបើកយុទ្ធនាការប្រមូលសម្រាមតាមសួនច្បារមាត់ច្រាំងទន្លេមេគង្គ។
កញ្ញា ស៊ាន បុប្ផាផល តំណាងឲ្យនាយកប្រតិបត្តិអង្គការ COMPOSTED បានឲ្យដឹងថា អង្គការ OEOO បាននឹងកំពុងឣនុវត្តគម្រោងសម្អាតសំរាមប្លាស្ទិកក្នុងក្រុងកំពង់ចាម ដើម្បីលុបបំបាត់ការបោះចោលសំរាមចូលទៅក្នុងប្រភពទឹក ពោល គឺកាត់បន្ថយការបំពុលនៃសំរាមទៅលើជីវចម្រុះក្នុងទឹកទន្លេ និងលើកកម្ពស់សោភ័ណភាពក្រុង។ កញ្ញា បានបន្ថែមទៀតថា ក្នុងមួយថ្ងៃៗ ក្រុមការងារដែលមានសមាជិកសរុប ៦នាក់ ឣាចប្រមូលបានសំរាមចន្លោះពី ១៧០ ទៅ ២០០គីឡូក្រាម ទាំងនៅក្នុងទឹក និងលើគោក។ សំរាមដែលប្រមូលបាន ត្រូវបែងចែកទៅតាមប្រភេទនីមួយៗ សម្រាប់កែច្នៃបន្ត ពោល គឺមិនបានយកទៅចោលនៅទីលានចាក់សំរាមទាំង ១០០% នោះទេ។
ដោយឡែក លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាម បានបញ្ជាក់ដែរថា កាកសំណល់ថង់ប្លាស្ទិក និងសំរាមនៅលើសួនច្បារមាត់ទន្លេនេះ មានការធ្លាក់ចុះច្រើននៅពេលអាជ្ញាធរណែនាំផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាម។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុងកំពង់ចាម បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងមួយចំនួនដែលតែងតែមានការចោលសំរាមពាសវាលពាសកាល។
ជាក់ស្ដែងនៅក្នុងសប្តាហ៍នេះ អាជ្ញាធរក្រុងកំពង់ចាម សហការជាមួយមន្ទីរបរិស្ថានខេត្ត ឣង្គការដៃគូ COMPOSTED ក៏ដូចជា ឣង្គការ OEOO និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជា ការិយាល័យបរិស្ថានក្រុង សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម អាជ្ញាធរភូមិសង្កាត់ កម្មករអនាម័យក្រុង យុវជនមកពីសាលាសីហនុ ក្លឹបយុវជន AYV-Cam ព្រះតេជគុណវត្តដីដុះ អនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុងកំពង់ចាម និងក្រុមការងារ កម្មវិធី តាមដានសំរាម របស់ USAID សរុបទាំងឣស់ចំនួន ៧០ឣង្គ/រូប ដើម្បីជាសារបង្ហាញដល់សាធារណៈជនក្នុងការបញ្ឈប់ការបោះចោលសំរាមទៅក្នុងច្រាំងទន្លេ ក៏ដូចជាប្រភពទឹក៕
ដោយ ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់