ព័ត៌មានជាតិ
លោក រស់ សុវាចា ៖ ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងត្រូវចាត់វិធានការបន្ទាន់
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រសិនបើករណីមានបាតុភាព នៅតាមគ្រឹះស្ថានសិក្សា គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាលជាបន្ទាន់។
លោកបានបន្ថែមថា ក្នុងករណីចាំបាច់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ មន្ត្រីក្រសួងអប់រំរូបនេះ បានលើកឡើងបែបនេះ ដោយសារកន្លងមក នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មាននូវបាតុភាព ឬសកម្មភាពមិនសមរម្យខ្លះៗ បានកើតមានឡើង ដូចជា កើតឡើងអំពើហិង្សាជាដើម។

តាមរយៈសារតេឡេក្រាម នៃក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី ២៩ ខែមេសានេះ លោក រស់ សុវាចា បានឲ្យដឹង ថា វិធានការរដ្ឋបាលរបស់ក្រសួងអប់រំ ចំពោះបុគ្គលិកអប់រំ និងលោកអ្នកគ្រូ-អ្នកគ្រូ មាន ២កម្រិត គឺវិធានការរដ្ឋបាល ថ្នាក់ទី ១ គឺស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី ២ គឺលុបឈ្មោះ ចេញពីក្របខ័ណ្ឌ។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបញ្ជាក់បន្ថែមថា តែក្នុងករណីធ្ងន់ធ្ងរ ក្រសួងអប់រំ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពី ការអប់រំមាត្រា ១៧ ដែលបានចែងថា ការអប់រំចំណេះទូទៅជា ការចាំបាច់ដែលធ្វើឲ្យអ្នកសិក្សា មានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អដោយ លើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឲ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។
លោកបន្តថា មាត្រា ៣៥ នៃច្បាប់ស្តីពីការអប់រំនេះ ក៏បានចែងពីសិទ្ធ និងករណីយកិច្ចរបស់អ្នកសិក្សា ទាក់ទងនឹងការអប់រំ មានសិទ្ធទទួលបានការគោរព និងការយកចិត្តទុកដាក់ ចំពោះសិទ្ធមនុស្ស ជាពិសេសសិទ្ធមានសេចក្តីថ្លៃថ្នូរ សិទ្ធរួចផុតពីទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។ តែយ៉ាងណា លោកថា អ្នកសិក្សាមានករណីកិច្ច គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រ ដោយអនុវត្តន៍សិទ្ធរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធអ្នកដទៃ ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា ផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរលោក រស់ សុវាចា បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ចំពោះកិច្ចសហការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងការលុបបំបាត់អំពើហិង្សា។ ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ បាននិងបន្តដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សា តាមរយៈគ្រប់មធ្យោបាយ ដូចជា ការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឲ្យបន្តការរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច