ព័ត៌មានជាតិ
សម្តេចតេជោ លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់ហ្វឹកហ្វឺនរួមគ្នា លើការងារសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់ជាពិសេសទៅលើការហ្វឹកហ្វឺនរួមគ្នា លើការងារសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងការទប់ស្កាត់អំពើភេរវកម្ម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញបែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែ មេសាឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានគោរពកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យការពារជាតិ ស្របតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកន្លងមក។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានជម្រាបជូនសម្ដេចតេជោបន្ថែមថា លោកបានជួបពិភាក្សាការងារ ជាមួយនឹងលោក វង្ស ពិសេន ជាមួយលោក ហ៊ុន ម៉ាណែត នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រយៈពេលវែងលើវិស័យការពារជាតិ ដែលផ្ដោតការយកចិត្តទុកដាក់ លើការងារសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សមយុទ្ធសម្រាប់ការងារសង្គ្រោះបន្ទាន់ និងមអន្តរាគមន៍ទប់ស្កាត់អំពីអំពើភេវរកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ការឆ្លើយតបសម្តេចតេជោ ក៏បានថ្លែងអំណរគុណ និងសម្ដែងការគាំទ្រ ចំពោះកិច្ចពិភាក្សារវាងនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ និងលោក វង្ស ពិសេន និងលោក ហ៊ុន ម៉ាណែត នឹងអ្វីដែលបានលើកឡើង។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរ ជាមួយនូវកម្មវិធីកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា និងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងការទប់ស្កាត់អំពើភេរវកម្ម។
សូមជម្រាបថា ដំណើរទស្សនកិច្ចនាពេលនេះ របស់លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ គឺស្របពេលដែលក្នុងឆ្នាំ ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី ១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ក្នុងនោះ មានការរៀបចំកម្មវិធីជាច្រើន រួមមានដំណើរទស្សនកិច្ចផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និងការចូលចត នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ច នៅកំពង់ផែយោធារាម កាលពីខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ៕
អត្ថបទ៖ ណារី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ