ព័ត៌មានជាតិ
ប៉ៃលិនធ្លាប់ជាតំបន់ក្តៅ ឥឡូវរីកលូតលាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ
ការអភិវឌ្ឍទីក្រុងប៉ៃលិន គឺធ្វើឡើងស្របទៅតាមគោលនយោបាយអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្ននេះ មានការរីកចម្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត និងអគ្គិសនីជាដើម។ បច្ចុប្បន្ននេះ ខេត្តប៉ៃលិន ក៏ខិតខំកែលម្អសោភ័ណភាពខេត្ត ជាពិសេសតំបន់ទេសចរណ៍ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពពលរដ្ឋនៅក្នុងតំបន់ឱ្យបានប្រសើរ។

ពាក់ព័ន្ធនឹងខេត្តប៉ៃលិននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងនៅពេលដែលជួបជាមួយមន្រ្តី អ៊ុនតាក់ នាពេលថ្មីៗនេះថា ខេត្តប៉ៃលិន ពីមុនជាតំបន់សង្គ្រាមគំរាមភ្នំព្រឹក រហូតដល់ម៉ាល័យ សំពៅលូន ដែលពេលនោះទាំងប្រធាន អនុប្រធានអ៊ុនតាក់ មេបញ្ជាការយោធាអ៊ុនតាក់ ត្រូវបានទាហានខ្មែរក្រហមហាមឃាត់ ដោយដាក់ឬស្សីមួយដើមពាំងផ្លូវមិនឱ្យចូល។ ប៉ុន្តែសម្តេចថា ឥឡូវនេះ ក្រោយបញ្ចប់សង្រ្គាមប្រទេសមានសុខសន្តិភាព នៅខេត្តប៉ៃលិន បានប្រែមុខមាត់ថ្មី មានទាំងសំណង់អគារខ្ពស់ៗ សាលារៀនបីបួនជាន់ ជាអំណាយរបស់សម្តេច។

សម្តេចសង្កត់ធ្ងន់ថា សន្តិភាពពិបាករកខ្លាំងណាស់ បើចង់ការពារវិស័យផ្សេងៗ ដែលកំពុងរីកលូតលាស់នេះបានល្អ ត្រូវចូលរួមការពារសន្តិភាព។
ទាក់ទងនឹងការអភិវឌ្ឍខេត្តប៉ៃលិននេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា បានមើលឃើញថា ខេត្តនៅជាប់ជាយដែនមួយនេះ កំពុងមានការរីកចម្រើន តាមរយៈការសាង់សង់អគារ អភិវឌ្ឍខឿនសេដ្ឋកិច្ចនៅក្នុងតំបន់។ លោកថា ដើម្បីឱ្យខេត្តប៉ៃលិន កាន់តែរីកលូតលាស់បានលឿនថែមទៀត ទាមទារឱ្យរដ្ឋាភិបាល កៀរគរ អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ចូលទៅអភិវឌ្ឍ ធ្វើដូច្នេះលំហូរនៃការអភិវឌ្ឍនឹងរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ