ព័ត៌មានជាតិ
បុរសម្នាក់ឲ្យប្រពន្ធយកថ្នាំលេបមិនបាន ទាញថ្នាំសម្លាប់ខ្យងមកផឹក ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
បុរសម្នាក់មកពីផឹកស្រាជាមួយមិត្តភក្ដិ ឲ្យប្រពន្ធយកថ្នាំលេបមិនបាន ទៅយកថ្នាំសម្លាប់ខ្យងមកផឹក ស្លាប់ នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង១០និង៤០នាទីយប់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែអាញ៉ាចេត ស្ថិតក្នុងភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានឲ្យដឹងបន្តថា បុរសដែលផឹកថ្នាំសម្លាប់សត្វល្អិតនោះឈ្មោះ ព្រិម រ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងគ្នីគ្នា២ទៅ៣នាក់ផ្សេងទៀត បាននាំគ្នាផឹកស៊ី នៅពេលស្រវឹងជនរងគ្រោះបាន ត្រឡប់ទៅខ្ទមស្រែរបស់ខ្លួន បានឲ្យប្រពន្ធរកថ្នាំឲ្យខ្លួនលេបនៅពេលនោះ គាត់ថាមិនមានថ្នាំលេបទេ បន្ទាប់មកប្តីគាត់និយាយថា ខ្ញុំទៅយកផឹកថ្នាំខ្យងសម្លាប់សត្វល្អិតមកផឹកនិយាយភ្លាមឃើញប្តីគាត់យកថ្នាំខ្យងលើកមកផឹក បណ្តាលឲ្យពុលស្របពេលនោះប្រពន្ធ បានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ ទើបបានពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់។
នគរបាលបានបញ្ជាក់បន្តថា កាលពីមុនជនរងគ្រោះ បានផឹកថ្នាំបាញ់ស្មៅម្តងមកហើយតែជួយសង្គ្រោះបានទាន់ពេល លើកទី២នេះ ផឹកថ្នាំខ្យងប្រពន្ធព្យាយាមជួយសង្គ្រោះដែរតែមិនអាចជួយបាន បណ្តាលឲ្យបាត់បង់ជីវិត សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាត់ខ្លួនជនសង្ស័យ២៧នាក់ ពាក់ព័ន្ឋបទល្មើសគ្រឿងញៀនទូទាំងប្រទេស
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង