ព័ត៌មានជាតិ
ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ៣ កន្លែង បង្កើតការងារជាង ៣ ម៉ឺនកន្លែងដល់ពលរដ្ឋមូលដ្ឋាន
ជាខេត្តជាប់សមុទ្រដែលរដ្ឋាភិបាលកំណត់គោលដៅជាប៉ូលអភិវឌ្ឍដ៏សំខាន់ ខេត្តព្រះសីហនុបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ជាមួយរោងចក្រសហគ្រាសតូចធំបង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋមូលដ្ឋាន។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ កន្លែង ក្នុងនោះ ៣ កន្លែងកំពុងដំណើរការ។

តំបន់សេដ្ឋកិច្ចពិសេសទាំង ៣ កន្លែង មានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាងហ្គ័រជី។
លោក យ៉ូវ ខេមរា បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេ ដែលរួមចំណែកដល់កម្លាំងសេដ្ឋកិច្ចដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានបណ្តុំសហគ្រាស ១២៤ ដែលមានផ្នែកផលិតសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
តាមរយៈតំបន់សេដ្ឋកិច្ចពិសេសទាំង ៣ បានផ្តល់ការងារដល់ពលរដ្ឋជាង ៣ ម៉ឺននាក់ ដែលរួមចំណែកបង្កើតចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាន។
រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដោយយកគំរូអភិវឌ្ឍតាមទីក្រុងហ្សិនជិនប្រទេសចិន ជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តដើម្បីឲ្យខេត្តជាប់សមុទ្រនេះ ក្លាយជាទីតាំងដ៏ទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគបរទេសចូលមកកម្ពុជា។
ការដាក់គោលដៅអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុក្លាយជាតួអង្គសំខាន់មួយ សម្រាប់ការផលិតនិងពាណិជ្ជកម្មដែលជំរុញការនាំចេញ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ