ព័ត៌មានជាតិ
៤ខែដើមឆ្នាំនេះ ដី និងផ្ទះបុរីមានសន្ទុះកើនឡើងជាងគេក្នុងវិស័យអចលនទ្រព្យ
វិស័យអចលនទ្រព្យ រយៈពេល ៤ខែ នៅដើមឆ្នាំ ២០២២នេះ ចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញ គ្រប់ផ្នែកពិសេសដី និងលំនៅឋាន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ក្នុងរយៈពេលបួនខែឆ្នាំនេះ មានចរន្តពលរដ្ឋចេញដំណើរ និងដើរមើលគម្រោងច្រើន ពិសេសអ្នកវិនិយោគក្នុងស្រុក ខណៈអ្នកវិនិយោគិនបរទេស ក៏កំពុងចូលមកបណ្តើរៗហើយដែរ។ លោក សុខនីម មើលឃើញថា វិស័យអចលនទ្រព្យដែលកំពុងមានការចាប់អារម្មណ៍ច្រើន គឺទៅលើដីធ្លី និងលំនៅឋានជាបុរី។ លោកបន្តដូច្នេះថា« ដី ហើយនឹងលំនៅឋាន ដូចជាបុរី ឬផ្នែកខ្លះជាគម្រោងខុនដូ នៅតាមក្រវ៉ាត់ក្រុងទី៣ ឬទី៤ កំពុងមានការចាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគ និងទិញទុកដើម្បីចំណេញរយៈពេលខ្លី »។

លោក សុខនីម បានបញ្ជាក់ថា តំបន់ជាយរាជធានីភ្នំពេញ ដែលកំពុងមានសក្តានុពលខ្លាំង គឺនៅប៉ែកខាងជើងឈៀងខាងលិច។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា រូបនេះ បានណែនាំថា ប្រសិនបើពលរដ្ឋមានលុយសមល្មម និងមានផ្ទះស្នាក់នៅហើយ គួរទិញដីនៅជាយក្រុងភ្នំពេញ ទុកដើម្បីចំណេញក្នុងពេលដ៏ខ្លីខាងមុខ។
លោក ច្រឹក សុខនីម នៅតែចាត់ទុកថា ការវិនិយោគវិស័យអចលនទ្រព្យនៅតែជាសរសរស្តម្ភរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ។
លោកសង្កត់ធ្ងន់ថា ការទិញលក់អចលនទ្រព្យក៏ជាការជំរុញនូវកំណើនសេដ្ឋកិច្ច ការជំរុញកំណើនជីវភាពរបស់ប្រជាជន ម្ចាស់ដីឬម្ចាស់អចលនទ្រព្យជាដើម តាមរយៈការបង្វិល អចលនទ្រព្យទៅនឹងការទទួលបានឱកាសក្នុងការវិនិយោគនៅកន្លែងផ្សេងៗទៀត ។

លោកបន្តទៀតថា អ្នកវិនយោគ និង សហគ្រិន មានលទ្ធភាពជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ចេញទុន ហើយគម្រោងតូចធំ មួយចំនួន បានចាប់ផ្តើមនៅពេលបច្ចុប្បន្ននេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ