Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នពីការខ្វះពលករជាង ១ ម៉ឺននាក់ នៅតាមរោងចក្រ

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ សម្ដែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្មនៅក្នុងខេត្ត ប្រមាណជាង ១ ម៉ឺននាក់ ខណៈការវិនិយោគក្នុងវិស័យកាត់ដេរ និងរោងចក្រកែច្នៃជាច្រើន កំពុងមានការកើនមាននៅក្នុងខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត កំពុងធ្វើការក្នុងរោងចក្រ មីងហ្វៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាស ទិវាពលកម្មអន្តរជាតិ ខួបទី១៣៦ នៅខេត្តកំពង់ស្ពឺ លោកអភិបាលខេត្ត លើកឡើងថា រហូតមកទល់ពេលនេះ រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនៅខ្វះកម្លាំងពលកម្មប្រមាណជាង ១០ ០០០ នាក់ឯណោះ។ ចំនួននេះនឹងមានកែប្រែច្រើនទៀត ខណៈរោងចក្រ និងសហគ្រាសផ្សេងៗទៀតបើកទ្វារជាបន្តបន្ទាប់។

លោក វ៉ី សំណាង មានប្រសាសន៍ប​ន្តថា ដោយសារលក្ខខណ្ឌនេះ ទើបរដ្ឋបាលខេត្តមានការព្រួយបារម្ភថា រកកម្មករមកធ្វើការឱ្យគេមិនបាន។ លោកបានអំពាវទៅកម្មករ និយោជិត មានប្រជាពលរដ្ឋដែលបានបញ្ចប់ការសិក្សា ឬឈប់រៀន ហើយចង់រកការងារធ្វើ អាចទៅធ្វើការនៅខេត្តកំពង់ស្ពឺដោយទាក់ទងទៅមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារនៅក្នុងខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្តបានលើកឡើងថា​ ខេត្តកំពង់ស្ពឺនៅតែខ្វះកម្លាំងពលកម្មសម្រាប់ធ្វើការងារ ខណៈរោងចក្រក្នុងខេត្តបន្តកើនឡើង។ លោកបន្តថា ការណ៍នេះដោយសារមានការរីកដុះដាលលើវិស័យរោងចក្រ សហគ្រាសតូចធំ បានដាក់ទុនវិនិយោគនៅក្នុងខេត្ត ដោយផ្អែកលើភាពអំណោយផល និងសក្តានុពលរបស់ខេត្ត។

លោក វ៉ី សំណាង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសសរុបចំនួន ៣៣៤ កន្លែងដែលមានកម្មករនិយោជិត សរុបចំនួន ១៤៤ ៧៩៧ នាក់ ស្រី ១០៦ ៩៨២ នាក់ ក្នុងនោះផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៥១ កន្លែង មានកម្មករសរុប ១៣៩ ៦៧៨ នាក់ ស្រី១០៥ ០០១ នាក់។ ទន្ទឹមនឹងនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែងទៀតដែលបាន និងកំពុងសាងសង់ និងមានរោងចក្រខ្លះបានបើកទ្វាររើសកម្មករឱ្យចូលបម្រើការងារដែលមានតម្រូវការកម្មករច្រើន៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២០ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម