Connect with us

ព័ត៌មានជាតិ

មន្ត្រីធនាគារជាតិ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយជូនអ្នកពាក់ព័ន្ធនៅក្រុងព្រះវិហារ
ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមេសានេះ លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១កន្លង ទោះកម្ពុជាបានជួបបញ្ហាជាសកលនៃការរីករាយ​ដាលពីជំងឺកូវីដ១៩ក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅរក្សាតួនាទីដ៏សំខាន់របស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បី ចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាននាយកដ្ឋានបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ជារួមនៅបំណាច់ឆ្នាំ២០២១កន្លងទៅនេះ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទដែលបានប្រតិបត្តិការមានប្រមាណ ៣៧,៣០​ទ្រីលានរៀល​​ (ស្មើនឹង៩,១៦ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀល (ស្មើនឹង ៧,៨៤ ប៊ីលានដុល្លារអាមេរិក)ត្រូវបានផ្តល់ដល់អតិថិជនជាង ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៦,៨៤ ទ្រីលានរៀល(ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក)។

លោកប្រធាននាយកដ្ឋានបានបន្តទៀតថា លទ្ធផលដែលសម្រេចបាននេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលនិងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោកប្រធាននាយកដ្ឋានបានឲ្យដឹងទៀតថា ចំពោះមុខនេះបន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួននោះវិស័យមីក្រូហិរញ្ញវត្ថុក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផងតាមរយៈការកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទដើម្បីឲ្យមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលាមានតម្លៃសមរម្យ និង មានកិច្ចគាំពារតាមផ្លូវច្បាប់ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់។

លោកប្រធាននាយកដ្ឋានបានបន្ថែមថាប៉ុន្តែទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែនតែ វិស័យនេះក៏នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗ មួយចំនួនដែរចាំបាច់ត្រូវយកចិត្តទុកដាក់ដូចជាការផ្ដល់ចំណេះដឹងដល់ប្រជាជនជាអ្នកប្រើប្រាស់ប្រាក់កម្ចីការជម្រុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធការបន្តជួយផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់​តែ​ពីគ្រឹះស្ថានស្របច្បាប់ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅនិងគោរពតាមកាតព្វកិច្ចសង។

លោក ម៉ែន ភក្ដី បានសង្ឃឹមថា តាមរយះសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នាពេលនេះនឹងជួយឲ្យប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់រួចផុតពីការរងគ្រោះនៃការជាប់បំណុលវ័ណ្ឌក និងពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័ទៀតផង។

លោក ដុស ឌីន តំណាងក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងនៅក្នុងសិក្ខាសាលានោះថាតាមរបាយការណ៍ស្ថានភាពប្រាក់កម្ចីនៅកម្ពុជាឆ្នាំ២០២១ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថានៅខេត្តព្រះវិហារមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់អតិថិជននៅក្នុងខេត្តព្រះវិហារ ចំនួន ៣៩.៩៩៨នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ១៣៦ លានដុល្លារ។ ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ៥៩.៦៩៤ នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន៧លានដុល្លារអាមេរិក។ ហើយចំពោះមុខនេះគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ក៏បានដាក់ទិសដៅរួមមួយ ស្រាប់អតិថិជនរបស់ឲ្យខ្លួនទទួលបានជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដោយប្រកាន់យកនូវគោលការណ៍រួមគឺ «ភាពជោគជ័យរបស់អតិថិជនទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន»។

គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់និងផលប្រយោជន៍នៃវិស័យមីក្រូហិរញ្ញវត្ថុ និងប្រាក់រៀលដែលជារូបិយវត្ថុជាតិ_ តួនាទីភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងចំណេះដឹងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ_កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អាជ្ញារមូលដ្ឋាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់ជាវេទិការសាធារៈជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការលើកឡើងជាសំណួរ និងសំណូមពរពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម