ព័ត៌មានជាតិ
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងមកកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ច នៅកម្ពុជា និងឡាវ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលទើបទទួលបាននៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែឧសភា។ ទស្សនកិច្ចនេះ នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ ប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្ត្រី Kritenbrink នឹងជួបជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ ចំណែកនៅប្រទេសឡាវ លោកឧបការីរដ្ឋមន្ត្រី Kritenbrink នឹងដឹកនាំកិច្ចពិភាក្សាសហរដ្ឋអាមេរិក ឡាវ លើទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដែលនិយាយពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សហរដ្ឋអាមេរិក ឡាវ និងជំរុញទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយឡាវ ក្នុងនាមជាសហប្រធាន ទាក់ទងនឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ឆ្នាំ ២០២២។

លោកនឹងជួបជាមួយលោករដ្ឋមន្ត្រីការបរទេស Saleumxay Kommasith លោកអនុរដ្ឋមន្ត្រីការបរទេស Thongphane Savanphet និងមន្ត្រីពីគណ:កម្មការទន្លេមេគង្គ។ លោកឧបការីរដ្ឋមន្ត្រីក៏នឹងជួបប្រាស្រ័យផងដែរ ជាមួយអតីតអ្នកចូលរួម ក្នុងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច របស់ក្រសួងការបរទេសអាមេរិក។ នៅក្នុងប្រទេសទាំងពីរ លោកឧបការីរដ្ឋមន្ត្រី Kritenbrink នឹងពិភាក្សាពីកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅពេលខាងមុខនេះ ដែលលោកប្រធានាធិបតី Biden នឹងរៀបចំនៅទីក្រុង Washington នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត