Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា UN និងជប៉ុន

បានផុស

នៅ

ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីរួមមានកម្ពុជា អង្គការសហប្រជាជាតិនិង ជប៉ុននៅឆ្នាំ ២០២៤ខាងមុខនេះ។

នៅក្នុងជំនួបជាមួយ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន កាលពីរសៀលថ្ងៃទី ២៩ ខែមេសា លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានមានប្រសាសន៍ថា នៅឆ្នាំ ២០២៤ខាងមុខនេះ កម្ពុជានឹង​ធ្វើជាម្ចាស់​ផ្ទះរៀបចំលំហាត់​ហ្វឹកហ្វឺន ​កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា ​អង្គការសហប្រជាជាតិ និងជប៉ុន ដែលមាន​និងថ្នាក់ដឹកនាំ ​សិក្ខាកាមកងរក្សាសន្តិភាព មកពីបណ្តាប្រទេសតំបន់អាស៊ាន មក​ពី​តំបន់នានា​ទៀតអញ្ជើញចូលរួម ​ខណៈ គម្រោងធ្វើលំហាត់ហ្វឺកហ្វឺនត្រីភាគីនេះ ដំបូងឡើយ គឺបាន​ផ្តួចផ្តើម​រៀបចំដោយ​អតីតនាយករដ្ឋមន្ត្រីជប៉ុន ​លោក ស៊ីនស៊ូ អាបេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រដ្ឋាភិបាលជប៉ុន ​បានផ្តល់ជំនួយមកកម្ពុជា ​ដើម្បីរៀបចំដំណើរការសាងសង់ ហេដ្ឋា​រចនា​សម្ព័ន្ធ មានដូចជាផ្លូវ របង ​សង់សំណង់អគារសាលប្រជុំ ​នៅក្នុងសាលា​ហ្វឹកហ្វឺន​ពហុសាសន៍ ACO គឺបាននិងកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយដើម្បីជាការប្រុងប្រៀប ត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា UNនិង ជប៉ុន។

នៅក្នុងជំនួបពិភាក្សាការងារ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានថ្លែងថា ​រដ្ឋាភិបាលជប៉ុន នឹង​បង្កើន​ការផ្តល់​ជំនួយមកកម្ពុជា ​លើផ្នែក​ហ្វឹកហ្វឺន​កងម្លាំងរក្សាសន្តិភាពកម្ពុជា​ ជំនាញ​វិស្វកម្ម ដើម្បី​បញ្ជូន​ចូលរួបប្រតិបត្តិការថែរក្សាសន្តិភាពUN ​នៅតាមបណ្តាប្រទេសផ្សេងៗ​ ខណៈដែលបច្ចុប្បន្ន ភាគីជប៉ុនបាន និងកំពុងរៀបចំឯកសាការបណ្តុះបណ្តាល លើជំនាញវិស្វកម្មជាច្រើន ដើម្បី​ត្រៀមជួយបណ្តុះបណ្តាល​ជំនាញ វិស្វកម្មជូនទ័ពមួកខៀវកម្ពុជាផ្សេងៗទៀត។

លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានបញ្ជាក់ថា តាមរយៈដំណើរ​ទស្សនកិច្ចប្រតិភូ​ កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុនមកកម្ពុជា ​មក​សាលា​ហ្វឹកហ្វឺន​ពហុសាសន៍ ACO នាពេលនេះ នឹងជំរុញ​ប្រទេស​យើង​ទាំងពីរកម្ពុជា ​មាន​ចំណងកិច្ចសហប្រតិបត្តិការ ផ្នែកយោធាកាន់​តែរឹងម៉ាំថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ២០ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម