Connect with us

ព័ត៌មានជាតិ

រកឃើញម្ចាស់ជ័យលាភី កម្មវិធី «វោហារសព្ទយុវជន» ទាំង ៣រូប

បានផុស

នៅ

កម្មវិធី «វោហារសព្ទយុវជន» វគ្គផ្ដាច់ព្រ័ត្រ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ បេក្ខជនបេក្ខនារីប្រកួតទាំង ១០រូប បានបង្ហាញនូវភាពក្លាហាន សមត្ថភាព និងទេពកោសល្យនៃការនិយាយជាសាធារណៈ ដ៏ប៉ិនប្រសប់រៀងៗខ្លួន នៅចំពោះមុខគណៈកម្មការ និងទស្សនិកជន ដែលបានចូលរួមទស្សនាផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កម្មវិធី​ «វោហារសព្ទយុវជន» ក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីទាំង ៣រូប ដែលម្ចាស់ជ័យលាភីលេខ ៣ គឺលោក ថៃ សារ៉ាវ័ន្ត ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យជំនាន់ថ្មីគោកព្រីង ក្នុងស្រុកស្វាយជ្រំ ហើយម្ចាស់ជ័យលាភីលេខ ២ គឺកញ្ញា យ៉ន ស្រីណែត ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យស្វាយរៀង មកពីស្រុករំដួល។ ចំណែកឯ ម្ចាស់ជ័យលាភីលេខ ១ គឺកញ្ញា ផូ ម៉ារី ដែលជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យស្វាយរៀង មកពីក្រុងស្វាយរៀង។

សូមជម្រាបថា កម្មវិធី «វោហារសព្ទយុវជន» ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសសម្រាប់យុវជនក្នុងខេត្តស្វាយរៀង បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យផ្នែកការនិយាយជាសាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពនិយាយ ប្រកបដោយមូលដ្ឋាននៃចំណេះដឹង បណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិ ដល់យុវជនផងដែរ។ ជាពិសេស គឺដើម្បីជាការអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ ២០២២ ខួបទី ១១១ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១១ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៩ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម