ព័ត៌មានជាតិ
សមត្ថកិច្ចប្រកាសរកសាច់ញាតិ ក្រោយប្រទះឃើញសពអណ្តែតទឹក ក្នុងសភាពមួយកំណាត់ខ្លួន
មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេប្រទះឃើញសពមនុស្ស ក្នុងសភាពមួយកំណាត់ខ្លួនចុះក្រោម និងផ្នែកខ្លះ នៃគ្រោងឆ្អឹង អណ្តែតទឹកទន្លេសាប នៅចំណុចមុខលូបង្ហូរទឹកស្អុយរំដោះចេញពីទីក្រុង ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនមានការបង្កភ្ញាក់ផ្អើល បងប្អូនប្រជានេសាទ រកត្រីនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញ សពមនុស្សមានតែមួយកំណាត់ខ្លួន ហើយរលេះរលួយ មើលលែងដឹងថាប្រុសឬស្រីបាត់ទៅហើយ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ អូសឡើងគោក ធ្វើកោសល្យវិច័យ ។
បើតាមការសន្និដ្ឋានពីសមត្ថកិច្ចបឋមនៅកន្លែងបានអោយដឹងថា សពជាមនុស្សប្រុសច្រើនជាង វ័យប្រហែលជាង១០ឆ្នាំ ស្លៀកខោកីឡា សល់តែមួយកំណាត់ក្រោម និងផ្នែកខ្លះនៃគ្រោងឆ្អឹងផ្នែកខាងលើ ។
ក្រោយពីប្រទះឃើញសពក្នុងសភាពបែបនេះ នៅអណ្តែតទឹកទន្លេសាប សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ស្វែងរកអត្តសញ្ញាណ សាច់ញាតិ ក្រុមគ្រួសារ ។
សមត្ថកិច្ចបានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យ បាត់សមាជិកគ្រួសារ សូមអញ្ជើញទៅសាកសួរ ទំនាក់ទំនង នៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់